មួយឆ្នាំ ២០១៣ ដែលជិតនឹងដាច់នាប៉ុន្មានថ្ងៃទៀតមានរឿងរ៉ាវជាច្រើនកើតឡើងក្នុងរង្វង់សិល្បៈអន្តរជាតិ។ Sabay សូមលើកយកតែរឿងរ៉ាវបែកបាក់របស់ស្នេហាតារាល្បីៗមកបង្ហាញឲ្យប្រិយមិត្តដឹងតែប៉ុណ្ណោះ ព្រោះស្នេហារបស់អ្នកទាំងនោះត្រូវមហាជនមើលឃើញថា ផ្អែមមិនគួរឲ្យជឿថា មានថ្ងៃប្រាសចាកចោលគ្នាទាល់តែសោះ។ តោះមើលមុខពួកគេ!
Khloe Kardashian និង Lamar Odom
អាពាហ៍ពិពាហ៍បួនឆ្នាំរបស់ប្អូនស្រី Kim Kardashian និងតារាបាល់បោះ Lamar បានឈានដល់ផ្លូវបំបែកកាលពីថ្ងៃទី ១៣ ធ្នូ ក្រោមហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នា។
Miranda Kerr និង Orlando Bloom
តារាទាំងពីរគឺជាគូស្នេហ៍ហូលីវូដដែលគេតែងសរសើរថា សក្ដិសមនឹងគ្នាឥតទាស់។ ទោះជាចំណងស្នេហ៍របស់ពួកគេទទួលបានកូនប្រុសអាយុ ២ ឆ្នាំ ជាចំណងដៃក៏មិនអាចស្រោចស្រង់សម្ពន្ធភាពរបស់អ្នកទាំងពីរបានដែរ។ ក្រោយបែកគ្នាបានបន្តិចតារាម៉ូដែល Miranda Kerr បានទាក់ទងជាមួយមហាសេដ្ឋីអូស្ត្រាលីដែលទើបលែងលះប្រពន្ធនឹងកូនបីនាក់ដូចគ្នា។
Miley Cyrus និង Liam Hemsworth
តារាចម្រៀងស្រីដែលប្ដូរអត្តចរិតប្លែកៗមួយរយៈចុងក្រោយនេះ បានផ្ដាច់ពាក្យជាមួយគូដណ្ដឹងគឺតារាសម្ដែង Liam Hemsworthមួយខែ បន្ទាប់ពីការសម្ដែងដ៏រោលរាលរបស់នាងនៅក្នុងកម្មវិធី MTV Video Music Awards ដែលបានទទួលការរិះគន់យ៉ាងចាស់ដៃពីបណ្ដាញសារព័ត៌មាន។
Taylor Swift និង Harry Styles
ទោះជាអាជីពជាតារាចម្រៀង Taylor Swift ឈានដល់ចំណុចកំពូលក្ដី តែរឿងស្នេហាសម្រាប់នាងគឺមិនសូវកាក់កបទាល់តែសោះ។ និយាយឲ្យខ្លី នាងមានមិត្តប្រុស ៧ នាក់ ហើយ តែចុងក្រោយនៅតែបែកបាក់ដដែល។ មិត្តប្រុសចុងក្រោយគឺ Harry Styles តារាចម្រៀងក្រុម One Direction បានបោះបង់នាងចោល ធ្វើឲ្យនាងខូចចិត្តរហូតសរសេរបទចម្រៀងថ្មីមួយបទទៀតគឺបទ “I Knew You Were in Trouble”។
Britney Spears និង Jason Trawick
តារាទាំងពីរបានទាក់ទងគ្នាតាំងពីឆ្នាំ ២០០៩ មក។ តែផ្លូវបំបែករបស់អ្នកទាំងពីរបានលេចចេញជារូបរាងឡើងនៅពេល Britney បាននិយាយនឹងទស្សនាវដ្ដី People ថា៖ “Jason និងខ្ញុំបានសម្រេចចិត្តផ្ដាច់ពាក្យនឹងគ្នា។ ខ្ញុំនឹងនៅតែរាប់អានគាត់ ហើយនៅតែជាមិត្តល្អនឹងគ្នា”។
Justin Bieber និង Selena Gomez
ការបែកគ្នារបស់តារាវ័យក្មេងទាំងពីរជារឿងដ៏រសើបក្នុងពិភពសិល្បៈអន្តរជាតិ។ មូលហេតុដែលនាំឲ្យអ្នកទាំងពីរសម្រេចដើរផ្លូវរៀងខ្លួនត្រូវមតិភាគច្រើនថា ផ្ដើមចេញពីការប្រចណ្ឌ។ ជារឿយៗ Justin Bieber ហាក់មានទំនាក់ទំនងជាមួយស្រីក្មេងៗ។ ចាប់តាំងពីបែកគ្នាមក JB ហាក់ធ្វើរឿងប្លែកៗ មិនសមរម្យដែលតែងតែធ្វើឲ្យរូបគេហ៊ុមព័ទ្ធដោយរឿងអាស្រូវឥតដាច់។
George Clooney និង Stacy Keibler
ទោះជា Stacy Keibler ជោគជ័យក្រាស់ក្រែលក្នុងអាជីពជាតារាម៉ូដែលក្ដី តែនាងនៅតែមិនអាចយកឈ្នះចិត្ត Clooney ជានារីចុងក្រោយរបស់តារា ៥២ ឆ្នាំនេះបានដដែល។ ទីបំផុតពួកគេនៅតែដាច់គ្នាក្នុងនាមជាគូស្នេហ៍។
Robert Pattinson និង Kristen Stewart
ការបែកបាក់របស់គូស្នេហ៍តួឯករឿងល្បី “Twilight” បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់បណ្ដាអ្នកគាំទ្រ និងសាធារណជន។ ភាពប្រេះស្រាំនេះផ្ដើមចេញដំបូងដោយសារតារាស្រី Kristen Stewart លួចទាក់ទង និងថើបជាមួយបុរសខាងក្រៅ។ កាន់តែច្បាស់គឺ នៅពេលខួបកំណើតរបស់នាង Pattinson មិនបានបង្ហាញខ្លួននោះទេ។ បន្ទាប់ពីនោះ តារាស្រីដ៏ស្រស់ស្អាតរូបនេះបានប្រកាសសូមទោសជាសាធារណៈដល់ Pattinson ដោយនិយាយថា នាងមិនអាចរស់នៅដោយគ្មានគាត់បានទេ។ តែមួយរយៈចុងក្រោយ ហាក់មានសញ្ញាណបង្ហាញថា ពួកគេលួចទាក់ទងគ្នាស្ងាត់ៗវិញហើយ។ ចាំមើលថា ពួកគេអាចត្រឡប់ទៅជានាគ្នាវិញដែរឬអត់?
Ryan Seacrest និង Julianne Hough
ពិធីករដ៏ល្បីល្បាញរបស់កម្មវិធី American Idol លោក Ryan Seacrest បានចែកផ្លូវគ្នាជាមួយមិត្តស្រីរយៈពេលពីរឆ្នាំទាល់តែបាន ដោយសំអាងទៅលើហេតុផលថា មមាញឹកនឹងការងារខ្លាំងគ្មានពេលសម្រាប់នាង។
ក្នុងចំណោមគូស្នេហ៍ខាងលើ តើគូស្នេហ៍ណាខ្លះដែលប្រិយមិត្តចង់ឲ្យត្រឡប់ជួបជុំគ្នាវិញ?
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment