នៅពេលដែលស្ត្រីម្នាក់មិនចាប់អារម្មណ៍នឹងការរួមភេទ, វាអាចមកពីបញ្ហានៃទំនាក់ទំនងរវាងគូរស្នេហ៍, មកពីការថែទាំរបស់គាត់ ឬអាចមកពីរឿងអ្វីផ្សេងទៀតដែលគាត់ធ្លាប់ជួប ប៉ុន្តែវាក៏អាចមកពីបញ្ហាសុខភាពផងដែរ។ បញ្ហាសុខភាពទាំងនោះរួមមានៈ
ថយចុះលំហូរឈាម
ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមគឺជាជំងឺដែលអាចធ្វើអោយរារាំងដល់លំហូរឈាមទៅកាន់ប្រដាប់ភេទ។
បញ្ហាអរម៉ូន
ការអស់រដូវ, ការបំបៅកូនដោយទឹកដោះ, ការប្រើថ្នាំពន្យារកំណើត និងបញ្ហានៃក្រពេញទីរ៉ូអ៊ីតអាចធ្វើអោយប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់ស្ត្រី។
ផលរំខានរបស់ថ្នាំ
ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងការព្យាបាលដោយសារធាតុគីមី ដូចជាថ្នាំ tamoxifen ជាដើម ជាទូទៅវារំខានដល់ចំណង់ផ្លូវភេទ។
ការខូចខាតសរសៃវិញាណ
ការវះកាត់នៅនឹងឆ្អឹងអាងត្រគាកអាចបណ្តាលអោយប៉ះពាល់ដល់សរសៃវិញាណ។
មូលហេតុដទៃទៀតចំពោះការថយចុះចំណង់ផ្លូវភេទរួមមាន ការគេងមិនគ្រប់គ្រាន់ ឬជំងឺធ្លាក់ទឹកចិត្ត។
សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ
ប្រសិនបើអ្នកមានការថយចុះចំណង់ផ្លូវភេទ, សូមពិនិត្យវាជាមួយនឹងគ្រូពេទ្យ។ ទោះបីជាគាត់អាចរកឃើញបញ្ហារាងកាយរបស់អ្នក ឬអត់នោះ, ការពិគ្រោះជាមួយនឹងគ្រូពេទ្យអាចមានប្រយោជន៍ ដោយសារតែបញ្ហាផ្លូវភេទជាធម្មតាកើតចេញពីបញ្ហាចិត្តសាស្ត្រ ឬបញ្ហានៃការទំនាក់ទំនងគូរស្នេហ៍ជាដើម។ វេជ្ជបណ្ឌិត ម៉ាជូរី ហ្គ្រីន (Marjorie Green) ដែលមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្លូវភេទ Mount Auburn បាននិយាយថា ជាធម្មតា វាមិនមែនមកពីរឿងតែមួយនោះទេ៕
ប្រភពពីៈhttp://health.com.kh
ប្រភពពីៈhttp://health.com.kh
0 comments:
Post a Comment