Tuesday, December 24, 2013

ក្នុង​ចំណោម​​​៤៧​​មេដាយ​​របស់​​ក្រុម កម្ពុជា ​​ពី​​ស៊ីហ្គេម​២០១៣​​​ដែល​ទើប​បញ្ចប់​ក្ដៅ​ៗ​​នៅ​មីយ៉ាន់​ម៉ា​ ៥​មេដាយ​ពោល​​ មាស​១​ ប្រាក់​២​​​និង​សំរឹទ្ធ​២ ​ជា​ចំណែក​ដែល​ធ្វើ​បាន​​ដោយ​​​​​​ក្រុម តេក្វាន់ដូ។ ​ទំព័រ​នេះ​ Sabay ​សូម​​បង្ហាញ​ជូន​កីឡា​ការិនី​​​តេក្វាន់​ដូ​​ ឆ្នើម​៤​រូប​​ ​​ដែល​បាន​យក​មេដាយ​​នៅ​ស៊ីហ្គេម​​២០១៣​​​​ឲ្យ​កម្ពុជា​ដូច​ខាង​ក្រោម​៖ ស៊ន សៀវម៉ី៖ ​​​​ប្រជែង​យក​​បាន​មេដាយ​មាស​ដំបូង​របស់​ខ្លួន​នៅ​ស៊ីហ្គេម​ក្រោយ​ឈ្នះ​​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​​កីឡា​ការិនី​​ឥណ្ឌូណេស៊ី​ Selviana Angelia Jehabut ក្នុង​​ទម្ងន់​​៦៧-៧៣​គីឡូក្រាម។ ​​វា​ជា​ការ​​បើក​កំណត់​ត្រា​មាស​​របស់​​នាង​ ខណៈ​​​កាល​ស៊ីហ្គេម​២០១១​កីឡា​ការិនី​​កម្ពស់​​​​​១៨០​សង់ទីម៉ែត្រ​យក​​បាន​មេដាយ​សំរឹទ្ធ​។
ស៊ន ដាវីន៖ ​​នាង​​ជា​​បង​ស្រី​បង្កើត​របស់ ស៊ន សៀវម៉ី ដែល​​បាន​ឈ្នះ​មេដាយ​ប្រាក់​​ទម្ងន់​​​​៧៣+ គីឡូក្រាម​​ក្រោយ​​ចាញ់​​យ៉ាង​ប្រផុតប្រផើយ​​បំផុត​​​ក្រោម​ថ្វី​ដៃ​កីឡា​ការិនី​​​ម្ចាស់​មេដាយ​​​​មាស​​៥​​សម័យ​​របស់​ហ្វីលីពីន​​ Kristie Elaine Alora នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ​កីឡា​ការិនី​វ័យ​​២១​​កាល​ស៊ីហ្គេម​​២០១១ ក៏​​យក​បាន​មេដាយ​​ប្រាក់​ដូច​​លើក​នេះ​ដែរ។
ឈឿង ពុទ្ធារីម៖ មិន​មែន​ជា​រឿង​ថ្មី​​​​ទេ​​ដែល ពុទ្ធារីម ឈ្នះ​មេដាយ​​សំរឹទ្ធ​​នៅ​ស៊ីហ្គេម​​​ដែល​ទើប​​បញ្ចប់​​នៅ មីយ៉ាន់ម៉ា ពោល​​ការ​ចូល​រួម​​ស៊ីហ្គេម​​៤​លើក​កន្លង​ទៅ​ កីឡា​ការិនី​​​មាន​ប្រភព​មក​ពី​​ខេត្ត​ពោធិ៍សាត់​រូប​នេះ​​ ​​​​ធ្លាប់​​ឈ្នះ​មេដាយ​សំរឹទ្ធ​​៣​លើក​រួច​មក​ហើយ។
ឈឿង លីណា៖ កីឡា​ការិនី​តូច​ច្រឡឹង​​វ័យ​​១៨​ឆ្នាំ​​យក​បាន​មេដាយ​សំរឹទ្ធ​​ក្នុង​​វិញ្ញាសា​​សម្ដែង​ឯកត្តជន​​​។ ​មេដាយ​មាស​វិញ្ញាសា​​នេះ​បាន​ទៅ​កីឡា​ការិនី​​​ម្ចាស់​ផ្ទះ មីយ៉ាន់ម៉ា ខណៈ​ប្រាក់​បាន​ទៅ​​​កីឡា​ការិនី​ សិង្ហបុរី។
ឈឿង លីណា (អាវ​ខៀវ​) ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,