តើអ្នកចង់មានពេលវេលាដ៏សប្បាយដែរទេ? មែនហើយ ការសិក្សានាពេលថ្មីៗគឺនិយាយអំពីជម្រើសដែលមនុស្សជាច្រើនជីវិតផ្លូវភេទកាន់តែប្រសើរជាងមុន។ ទោះបីវាគឺជារឿងមួយដែលមិនគួរអោយតក់ស្លុតក៏ដោយ ក៏រឿងនេះអះអាងនូវគំនិតមួយដែលគួរអោយជឿជាក់បានដែរ។
អ្វីដែលជាចំណាប់អារម្មណ៍ដ៏ខ្លាំងបំផុតអំពីការសង្កេតនេះគឺថា ការពិតដែលមនុស្សប្រុសស្រីទាំងពីរនាក់ជឿជាក់នោះគឺសន្តិសុខលុយកាករបស់ពួកគេមានជំនួយដល់សកម្មភាពផ្លូវភេទយ៉ាងសកម្មតែម្តង។ ខាងក្រោមនេះគឺជាការពិតមួយចំនួនតូចពេលធ្វើការសង្កេត៖
បើយោងទៅតាមមនុស្សស្រី អ្នកដែលមានកាបូបលុយមានលុយច្រើនក្នុងនោះជួយបន្ថែមគុណភាពនៃការទំនាក់ទំនងផ្លូវភេទដែរ។ សម្រាប់ពួកគេផ្ទាល់ កាលណាគុណភាពផ្លូវភេទមានកាន់តែច្រើន គឺស្មើនឹងមនុស្សមានទ្រព្យសម្បត្តិដែរ។ គុណភាពនៃការរួមភេទ និងការសប្បាយរីករាយដែលពួកគេទទួលបានពីវានោះគឺត្រូវបានបញ្ជាក់អោយដឹងតាមរយៈ ការមានលុយកាយ និងភាពឯករាជ្យទាំងឡាយដែលពួកគេមានចំពោះខ្លួនឯង។ តាមពីត ស្ត្រីស្ទើរតែ ៩៣ភាគរយហើយដែលជាផ្នែកយល់ស្របចំពោះការសង្កេតនេះ។
បើយោងទៅលើមនុស្សប្រុសវិញ ការដែលមានសន្តិសុខខាងលុយកាកគឺចាក់ទុកថាស្មើគ្នានឹងការមានដៃគូស្នេហាច្រើនដែរ។ វាក៏អាចអោយពួកគេមានការរួមភេទកាន់តែច្រើនផងដែរ។ ដូច្នេះហើយ កាលណាមនុស្សមានលុយកាន់តែច្រើន មានន័យថាពួកគេមានសមត្ថភាពទទួលបានអ្វីៗតាមតែពួកគេចង់បាន។
លុយហាក់បីដូចជាត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃការរួមភេទអញ្ជឹង។ ជាក់ស្តែងចំពោះមនុស្សដែលមានទ្រព្យសម្បត្តិច្រើនគឺងាយនឹងទទួលបានភាពស្រើបស្រាលជាង និងចំណង់ផ្លូវភេទខ្លាំងជាង ព្រោះពួកគេមានសេរីភាពក្នុងការចាយវាយ៕
ប្រភពពីៈhttp://health.com.kh
ប្រភពពីៈhttp://health.com.kh
0 comments:
Post a Comment