បើទោះបីជា អ្នកមិនអាចការពាររោគមុនរបស់អ្នកបាន មានជំហានមួយចំនួន ដែលអាចឱ្យអ្នករក្សា មុនរបស់អ្នកមិនឱ្យវិវត្តន៍ទៅជាធ្ងន់ធ្ងរជាងមុនបាន។
លាងសម្អាតថ្នមៗ និងថែទាំស្បែករបស់អ្នក ជារៀងរាល់ថ្ងៃ។ ជៀសវាងការសម្អាតខ្លាំងៗពេក ឬក៏ លាងញឹកញាប់ពេក។
ជៀសវាងការបែកញើសខ្លាំង ប្រសិនបើអ្នក គិតថាវាបណ្តាលឱ្យ មុនរបស់អ្នក កាន់តែអាក្រក់ជាងមុន។ លាងសម្អាតឱ្យបានឆាប់ បន្ទាប់ពីសកម្មភាពណាដែល ធ្វើឱ្យអ្នកបែកញើសខ្លាំង។
លាងសម្អាត សក់របស់អ្នកឱ្យបានញឹកញាប់ ប្រសិនបើសក់ របស់អ្នកមានខ្លាញ់។ ព្យាយាម រក្សា សក់របស់អ្នកចេញពីមុខ របស់អ្នក។
ចៀសវាងការប្រើផលិតផលថែរក្សាសក់ ដូចជា ជែល, ក្រែម និង ក្រមួនលាបសក់ ដែលមានប្រេងច្រើន។
ចៀសវាងការប៉ះពាល់មុខរបស់អ្នក ។
ចៀសវាងការប៉ះពាល់នឹងប្រេង និងសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព ដូចជាប្រេងសាំងជាដើម។
ការពារស្បែករបស់អ្នកពី ការប៉ះពីពន្លឺព្រះអាទិត្យ៕
ប្រភពពីៈhttp://health.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment