Tuesday, December 24, 2013

ចុង​សប្ដាហ៍​នេះ​ Sabay ​សូម​​នាំ​យក​ស្ពាន​ដ៏​ស្រស់​ស្អាត ​និង​ចម្លែក​ទាំង​ ៦ ​ក្នុង​លោក​មក​បង្ហាញ​ប្រិយមិត្ត។ ​សម្រាប់​អ្នក​ដែល​​សម្បូរ​ធនធាន​ និង​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ អាច​ជ្រើស​យក​គោលដៅ​ណាមួយ​ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​ទាំង​ ៦ ​ខាងក្រោម​ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​បាន។ ១. ​ស្ពាន​ Rakotz ​ប្រទេស​អាល្លឺម៉ង់
​ជា​ធម្មតា​​​សំណង់​ស្ពាន​គឺ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​គោល​ដំណង​​ចម្លង​មនុស្ស​ពី​ចំណុច​ម្ខាង​ទៅ​ចំណុច​ម្ខាង​ទៀត​ប៉ុណ្ណោះ។ ​​ដោយឡែក ​ស្ពាន​​ Rakotz ​ក្នុង​តំបន់ Kromlau ​ប្រទេស​អាល្លឺម៉ង់​នេះ​វិញ​​ ត្រូវ​បាន​​បង្កើត​ឡើង​ដើម្បី​លំអ​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ និង​​បង្ហាញ​ស្នាដៃ​សិល្បៈ​ដ៏​ច្នៃ​ប្រឌិត​របស់​ស្ថាបត្យករ​ដែល​បញ្ចូល​គ្នា​ទៅ​នឹង​បរិស្ថាន​ជុំវិញ​ដូច​ឈ្មោះ​ដែល​គេ​ដាក់​ឲ្យ​ថា ​”Transformative Function” ផ្ទាល់។ ​ស្ពាន​នេះ​បាន​ទទួល​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ចូលរួម​បោះឆ្នោត​តាម​អ៊ីនធឺណិត​ក្នុង​គេហទំព័រ ​Quora.com​ ផង​ដែរ។ ២. ​ស្ពាន​អាកាស ​Langkawi ​​ប្រទេស​ម៉ាឡេស៊ី
​ស្ថាបត្យករ​ Mayur Kanaiya ​បាន​បង្កើត​ស្នាដៃ​ដ៏​ប្រណីត​ថ្មី​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយ​សាងសង់​ស្ពាន​អាកាស​ខ្សែកាប​​កោង​ប្រវែង ​១២៥ ​ម៉ែត្រ ​នៅ​លើ​ភ្នំ​ Gunung Mat Cincang ​​លើ​កោះ​ Pulau Langkawi។ ​”កំណាត់​ស្ពាន​កោង​នេះ​អាច​ឲ្យ​អ្នក​ទស្សនា​ទទួល​បាន​ពិសោធន៍​ដ៏​ស្អិត​ល្មួត​​ជា​មួយ​​កំពូល​ព្រៃ​ និង​ជីវិត​សត្វ​ព្រៃ​”។ ​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​ស្ថាបត្យករ​ខាង​លើ។ ​លោក Kanaiya ​បន្ត​ថា ៖ “វា​ជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​នៃ​ការ​ដើរ​លើ​កំពូល​ខ្ពស់​ពី​ដី”។ ៣. ​​ស្ពាន​ឫស​ឈើ​ ​ដែល​ជា​អច្ឆរិយ​ធម្មជាតិ ​​ប្រទេស​ឥណ្ឌា
​ខុស​ប្លែក​ពី​ស្ពាន​ដទៃ​ដែល​ធ្វើ​​ពី​ឥដ្ឋ ​ស៊ីម៉ងត៍ ​ដែក ​ឬ​ឈើ ​ស្ពាន​មួយ​ក្នុង​ភូមិ​ Cherrapunji ​កណ្ដាល​ជួរ​ភ្នំ​ហិមាល័យ ​ប្រទេស​ឥណ្ឌា ​​ត្រូវ​បាន​សាងសង់​​តាម​លក្ខណៈ​​ធម្មជាតិ​ពី​ឫស​ឈើ​ជំនួស​វិញ។ ​កុលសម្ព័ន្ធ​​ក្នុង​តំបន់​ឈ្មោះ​ War-Khasis ​ចេះ​​​វិធី​បណ្ដុះ​ឫស​ឈើ​ឲ្យ​វារ​តាម​គោលដៅ​ចង់​បាន​នេះ​ជា​យូរលង់​ណាស់​មក​ហើយ។ ​ស្ពាន​ធម្មជាតិ​ដែល​​ស្ថិត​ក្នុង​តំបន់​សើម​បំផុត​ជាង​គេ​មួយ​ក្នុង​ពិភពលោក​​នេះ​ មាន​ប្រវែង​​ជាង ​៣០ ​ម៉ែត្រ ​និង​អាច​ទ្រ​ទម្ងន់​មនុស្ស​បាន​ដល់​ទៅ ៥០ ​នាក់​ឯណោះ។ អាន៖ សួនច្បារ​​​រូបសត្វ​រូប​មនុស្ស​​​ធ្វើ​ពី​ដើម​ផ្កា​ល្អ​ឯក​គ្មាន​ពីរ​ក្នុង​លោក! ៤. ​ស្ពាន​​ក្រោម​ដី ​Sunken ​​​ប្រទេស​ហុល្លង់
ធ្លាប់​តែ​ឃើញ​គេ​សាងសង់​ស្ពាន​ឲ្យ​កោង​ខ្ពស់​ទៅ​លើ​អាកាស​ តែ​ស្ពាន ​Sunken ​​នៅ​ Fort de Roovere ​ក្បែរ​ភូមិ Halsteren ​​បែរ​ជា​ត្រូវ​សាងសង់​ឲ្យ​លិច​ទៅ​ក្រោម​ដី​ទៅ​វិញ។ ​ស្ពាន​នេះ​ត្រូវ​បាន​សាងសង់​ក្រោម​គំនិត​របស់​និស្សិត​ស្ថាបត្យកម្ម ​Wu Zhuoyi ​​ដោយ​ធ្វើ​​ជា​ប្រឡាយ​​ឥដ្ឋ​ចុះ​ទៅ​ក្រោម​ទឹក​ដោយ​មាន​ជញ្ជាំង​បាំង​សងខាង​នៅ​ផ្លូវ​ដើរ។ ៥. ​ស្ពាន​ Rolling ​ទីក្រុង​ឡុងដុង
​ស្ពាន​មូរ​​ប្រវែង ​១២ ម៉ែត្រ​ ​ឬ​ Rolling Bridge ​ជា​ស្ពាន​ដំបូង​គេ​ដែល​អាច​មូរ​​បាន។ ​ស្ពាន​នេះ​​មាន​ ៨ កំណាត់​ និង​អាច​មូរ​បាន​នៅ​ពេល​មាន​ទូក​ឆ្លង​កាត់​​ប្រឡាយ The Grand Union ​ដែល​ស្ពាន​នៅ​ឈរ​លើ។ ស្ពាន​មូរ​នេះ​អាច​មូរ​បាន​ទៅ​ជា​រូបរាង​មូលដូច​បាល់​ដូច្នេះ​ដែរ។ ៦. ​ស្ពាន ​Shaharah ​ប្រទេស​យេមែន
វិស្វករ​ដ៏​ល្បីល្បាញ​គឺ​លោក​ Achilleas Vortselas ​បាន​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ស្ពាន​ថ្ម​បុរាណ​មួយ​កន្លែង​ក្នុង​ប្រទេស​យេមែន។ ​”គ្មាន​ស្ពាន​សម័យ​ទំនើប​ណាមួយ​អាច​ប្រៀបធៀប​ជាមួយ​ស្ពាន​បុរាណ​មួយ​នេះ​បាន​ទេ”។ ​​នេះ​ជា​សម្ដី​វិស្វករ​ខាង​លើ។ ​អ្នក​ជំនាញ​ដដែល​បន្ត​ថា៖ ​”ស្ពាន​ថ្ម​ជា​ធម្មតា​បង្ហាញ​ពី​អំណត់​អត់ធ្មត់​របស់​មនុស្សជាតិ​​ដើម្បី​ជម្នះ​ឧបសគ្គ​ខាងក្រៅ​ បើទោះ​ជា​មិន​មាន​មធ្យោបាយ​ទំនើប​ក៏​ដោយ។ ​ស្ពាន ​Shaharah ​ក្នុង​ប្រទេស​យេមែន​ជា​ករណី​មួយ​ដែល​បង្ហាញ​ពី​ចំណុច​នេះ”។ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,