Wednesday, December 25, 2013

មាន​ក្មេង​ជំទង់​ជាច្រើន​ដែល​បាន​កើត​ជំងឺ​ហឺត ឬ​ធ្លាប់​កើត​វា​នៅ​ពេល​ពួកគេ​នៅ​ក្មេង​។ មនុស្ស​មួយចំនួន​មាន​បញ្ហា​ដោយសារ​តែ​ជំងឺហឺត​របស់​ពួកគេ​ស្ទើតែ​រាល់ថ្ងៃ ប៉ុន្តែ​មនុស្ស​ភាគ ច្រើន​មាន​ការលំបាក​ក្នុង​ការដកដង្ហើម​ម្តងម្កាល​តែប៉ុណ្ណោះ ។​ ​មនុស្ស​ភាគច្រើន​ដែល​មាន​ជំងឺហឺត​អាចធ្វើ​អ្វីៗ​បាន​គ្រប់​យ៉ាង​ដូច​ដែល​មនុស្ស​ដទៃ​ទៀត​អាចធ្វើ​បាន​ផងដែរ​។ កីឡាករ​ជនជាតិ​អូស្ត្រាលី​ដ៏​ល្បីល្បាញ​មួយ​ចំនួន​មាន​ជំងឺហឺត​មានដូចជា កីឡាករ​ហែល​ទឹក​អូឡាំពិក​Sam Riley Matthew Dunn និង​អ្នក​ដែល​បាន​ចុះ​ក្នុង​កំណត់ត្រា ដែល​ហែល​ទឹក​បាន​ចម្ងាយ​ដ៏​វែង SUSI Moroney ផងដែរ​។​ ​ជំងឺហឺត​គឺជា​ផ្នែក​មួយ​នៃ​មូលហេតុ​ទូទៅ​បំផុត​ដែល​ដែល​ធ្វើ​អោយ​សិស្ស​មិន​ទៅ​សាលា​។​ ​ដើម្បី​រក្សា​ឱ្យ​ជំងឺ​ហឺត​ស្ថិតនៅក្រោម​ការគ្រប់គ្រង​បាន វា​សំខាន់​ណាស់​ដើម្បី​ឱ្យ​មាន​ការ អប់រំ​ស្តីអំពី​ជំងឺ​ហឺត និង​វិធី​គ្រប់គ្រង​វា​។ គ្រូពេទ្យ​អាច​នឹង​ផ្តល់​ឱ្យ​អ្នក​នូវ​ព័ត៌មាន​លម្អិត អំពី​របៀប​គ្រប់គ្រង​រោគ​ហឺត​នេះ​បាន​។​ ​ឪពុក​ម្តាយ​ជា​ច្រើន​មានការ​បារម្ភ​អំពី​កូន​របស់​ពួកគាត់​មិន​ថា​ពួកគេ​ចាស់ យ៉ាងណាក៏ដោយ ហើយ​ការ​មាន​ជំងឺហឺត​គឺជា​អ្វីមួយ​ផ្សេង​ទៀត​ដែល​ពួកគាត់​មាន​ការ​ព្រួយ បារម្ភ​។​ប៉ុន្តែ​នៅពេល​ដែល​អ្នកមាន​វ័យក្មេង អ្នក​កំពុងតែ​ចាប់ផ្តើម​ក្លាយ​ទៅ​ម្ចាស់ការ​លើ​ខ្លួនឯង ហើយ​នៅពេល​ដែល​ឪពុក​ម្តាយ​របស់​អ្នក​និយាយ​ដដែលៗ​អំពី​ជំងឺហឺត វា​អាច​ជា​ការរំខាន និង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ដូចជា​នៅ​ក្មេង​រហូត​។​ ​ឪពុក​ម្តាយ​របស់​អ្នក​អាច​ព្រួយបារម្ភ​អំពី​ជំងឺហឺត​រាប់​ឆ្នាំ​មកហើយ​។ នេះ​នឹង​ចំណាយ​ពេល​យូរ សម្រាប់​ពួកគាត់​ដើម្បី​បញ្ឈប់​ការព្រួយបារម្ភ​នេះ ដូច្នេះ​សូម​ព្យាយាម និង​អត់ធ្មត់​ជាមួយ​ពួក គាត់​។ ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​ការបង្ហាញ​ពួក​គាត់​ថា​អ្នក​អាច​គ្រប់គ្រង ជំងឺហឺត​របស់​អ្នក​ដោយ​ខ្លួន​របស់​អ្នក​បាន​។ បង្ហាញ​ពួកគាត់​ថា​អ្នកដឹង​ពី​ផែនការ​គ្រប់គ្រង ជំងឺ​ហឺត និង​វិធី​សង្គ្រោះ​បឋម​សម្រាប់​ជំងឺហឺត​របស់​អ្នក​។​ ​សូមឱ្យ​ឪពុក​ម្តាយ​របស់​អ្នក​ដឹង​រឿង​ទាំងអស់​ដែល​អ្នក​កំពុង​ធ្វើ​ការគ្រប់គ្រង​ជំងឺហឺត​របស់​អ្នក បាន​យ៉ាង​ល្អ ហើយ​ពួកគាត់​នឹង​មាន​អារម្មណ៍​ទុក​ចិត្ត​យ៉ាង​ហោច​ណាស់​ក៏​បន្តិចបន្តួច​ដែរ​៕ ប្រភពពីៈhttp://www.health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,