រោគសញ្ញារបស់ជំងឺរលាកស្រោមខួរក្បាលកើតឡើងដោយសារតែការរលាកលើភ្នាសស្រោបជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង។ ការរលាកស្រោមខួរក្បាលអាចកើតឡើងដោយសារតែការបង្ករោគ ឬជំងឺទាំងឡាយណាដែលធ្វើអោយរលាកពេញរាងកាយតែម្តង។ ការឈឺក្បាល និងក្តៅខ្លួនគឺជារោគសញ្ញាដែលកើតមានជាញឹកញាប់។ ការរឹងកគឺក៏ជាសញ្ញាបញ្ជាក់អំពីជំងឺរលាកស្រោមខួរក្បាលទាំងមនុស្សធំ និងកូនក្មេងដែរ។ សញ្ញាទាំងអស់នេះប្រហែលជាកើតមានភ្លាមៗ និងអាចធ្ងន់ធ្ងរផង។
រោគសញ្ញាផ្សេងៗទៀតដែលទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទក៏អាចកើតមានលើជំងឺរលាកស្រោមខួរក្បាលបានដែរ។ សញ្ញាទាំងអស់នេះមានដូចជា ប្រកាច់, ល្ហិតល្ហៃ, ងងុយដេក ឬពិបាកក្នុងការភ្ញាក់ពីដេក។ ការក្អួតចង្អោរក៏អាចទាក់ទងនឹងរោគសញ្ញារបស់ជំងឺរលាកស្រោមខួរក្បាលបានដែរ។ អ្នកជំងឺខ្លះនិយាយថា ពួកគេមិនអាចប៉ះពន្លឺបាន ឬខ្លាចពន្លឺតែម្តង។ ជាមួយនឹងប្រភេទជំងឺរលាកស្រោមខួរក្បាលមួយចំនួន (ដែលបង្ករោគដោយបាក់តេរី N. meningitides) ប្រហែលជាចេញជាកន្ទួលរមាស់លើស្បែកទៀតផង។
ចំពោះទារកទើបនឹងកើត រោគសញ្ញារបស់ជំងឺរលាកស្រោមខួរក្បាលច្រើនតែមិនសូវជាក់លាក់ដូចក្មេងធំៗ និងមនុស្សធំទេ។ ការក្តៅខ្លួន, កាច និងអស់កម្លាំងសុទ្ធតែអាចទាក់ទងនឹងជំងឺរលាកស្រោមខួរក្បាលើកុមារទើបនឹងកើតបានទាំងអស់៕
ប្រភពពីៈhttp://health.com.kh
Monday, December 23, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment