ការសាក់អាចមើលទៅឃើញល្អ ហើយក៏ច្រើនតែឃើញនៅលើអ្នកបង្ហាញម៉ូតផងដែរ។ ជនជាតិអាមេរិកឃើញថាមានចំនួនអ្នកចូលចិត្តសាក់រូបលើរាងកាយខ្ពស់ជាងគេបំផុតតែម្តង។ ដូច្នេះមានហេតុផលមួយចំនួនដែលអាចចាត់ទុកថាការសាក់រូបមិនល្អចំពោះរូបអ្នកឡើយ។
ឆ្លងរោគដូចជាជំងឺអេដស៍ និងជំងឺរលាកថ្លើមជាដើមដោយសារតែការប្រើម្ជុលរួមគ្នា
ការប្រើម្ជុលដែលប្រើម្តងរួចហើយសម្រាប់ធ្វើការសាក់រូបអាចបណ្តាលអោយឆ្លងជំងឺធ្ងន់ធ្ងរបានដូចជា ជំងឺអេដស៍ និងជំងឺរលាកថ្លើមបាន។ មនុស្សគួរតែចៀសវាងការសាក់រូបនៅកន្លែងដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវដើម្បីកុំអោយអាចឆ្លងជំងឺទាំងនេះបាន។
មានប្រតិកម្មអាឡែហ្ស៊ីនឹងទឹកថ្នាំសាក់រូបជាលក្ខណៈបណ្តោះអាសន្ន និងជាប់រហូត
បើសិនជាមនុស្សម្នាក់មានប្រតិកម្មនឹងទឹកថ្នាំសាក់រូប ពួកគេប្រហែលជាមិនដឹងអំពីរឿងនេះផងលុះត្រាតែពួកគេទៅសាក់រូបលើរាងកាយ។ ការសិក្សាបានអោយដឹងថា ទឹកថ្នាំពណ៌ក្រហម និងលឿងច្រើនតែបណ្តាលអោយមានប្រតិកម្មអាឡែហ្ស៊ីចំពោះស្បែក ប៉ុន្តែចំពោះទឹកថ្នាំពណ៌ខ្មៅ, ស្វាយ និងបៃតងវិញមិនសូវជាមានប្រតិកម្មឡើយ។ ប្រតិកម្មទាំងនេះជាទូទៅបង្កឡើងដោយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។
សន្លាក
ការសាក់រូបលើរាងកាយប្រហែលជាធ្វើអោយជាលិកាលើខ្លួនទៅជាសន្លាកបាន។ នៅពេលរាងកាយត្រូវការបញ្ចេញសារធាតុក្រៅពីរាងកាយ (ទឹកថ្នាំ)ចោល ដុំៗដែលចេញពីស្បែកប្រហែលជាបង្កើតចេញជារូបរាងនៅជុំវិញកន្លែងដែលសាក់នោះ។ បញ្ហាស្បែកមួយចំនួនក៏អាចទៅជាធ្ងន់ធ្ងរទៅៗដោយសារតែការសាក់ផងដែរ។
ការបង្ករោគនៅស្បែក
កន្លែងសាក់រូបអាចឆ្លងរោគបានទោះបីជាម្ជុលនោះត្រូវបានស្លាប់មេរោគហើយក៏ដោយ។ រឿងនេះអាចកើតឡើងបានលុះត្រាតែទឹកថ្នាំមានមេរោគបាក់តេរីនៅក្នុងនោះស្រាប់។ រោគសញ្ញានៃការបង្ករោគមានដូចជា កន្ទួលក្រហមលើស្បែក, ហើម និងឈឺចាប់។ វាអាចមានការបង្ករោគនេះរយៈពេលពី ២ ទៅ៣សប្តាហ៍ដែរ។
មានផលវិបាកពេលថត MRI
ការហើម ឬរលាកអាចកើតមាននៅលើកន្លែងដែលសាក់រូបក្នុងពេលដែលអ្នកជំងឺត្រូវការថត MRI (Magnetic Resonance Imaging)។ ការបង្កើតនូវទឹកខ្មៅសម្រាប់សាក់រូបអាចក្លាយទៅជាបញ្ហាបានដោយសារតែទឹកខ្មៅនោះផ្ទុកទៅដោយជាតិ Iron Oxide ដូច្នេះជាតិ Iron នោះនឹងត្រូវក្តៅនៅពេលប៉ះនឹងកាំរស្មីរបស់ម៉ាស៊ីន MRI។ ប៉ុន្តែចំពោះទឹកខ្មៅដែលគេផលិតថ្មីៗនេះវិញគឺមានសុវត្ថិភាពជាង។
ប្រែពណ៌ស្បែក
នៅត្រង់ស្បែកដែលសាក់រូបរួចអាចនឹងត្រូវផ្លាស់ប្តូរពណ៌នៅកន្លែងនោះជាប់រហូតតែម្តង។ ទោះបីជាការប្រែពណ៌ស្បែកនេះហើរពណ៌វិញយូរហើយក៏ដោយ ក៏វាមិនអាចជួយអោយស្បែកនោះវិលមករកសភាពដើមវិញបានដែរ។ ដូច្នេះ អ្នកគួរតែចងចាំរឿងនេះមុនពេលសម្រេចចិត្តសាក់រូប។
ការបរិច្ចាកឈាម
បើសិនជាអ្នកបានសាក់រូបកាលពីសប្តាហ៍មុន អ្នកប្រហែលជាមិនត្រូវបានគេអនុញ្ញាតដើម្បីបរិច្ចាកឈាមឡើយ ព្រោះតែខ្លាចប្រឈមនឹងការបង្ករោគ។ ដូច្នេះការរង់ចាំអាចមានរយៈពេលយូរបើសិនជាការសាក់នោះមិនបានធ្វើជាទៀងទាត់ទេ។
ឈាមរាវ
ដំណើរការនៃការសាក់រូបលើរាងកាយអាចនឹងប៉ះពាល់ដល់បរិបទនៃការធ្វើអោយឈាមកក ព្រោះថាវាធ្វើអោយឈាមហូរច្រើនពេក។
មានកំណកឈាម
កំណកឈាមប្រហែលជាកើតមានបើសិនជាសរសៃឈាមត្រូវបានដាច់ធ្លាយក្នុងពេលសាក់រូប។ កំណកឈាមទាំងនេះអាចកើតមានជាលក្ខណៈធំៗ ឬជារង្វង់ស្មើៗនៅជុំវិញកន្លែងសាក់។
ដាក់បន្ទុកទៅលើប្រព័ន្ធទឹករងៃ
ការរលាកប្រហែលជាកើតមានបានបើសិនជាមានកំទេចកំទីធំៗស្ទះនៅក្នុងកូនកណ្តុរ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាកំទេចកំទីនោះតូចៗទេ វាអាចនឹងធ្វើដំណើរបានដោយស្រួល និងមិនកកកុញច្រើនឡើយ៕
ប្រភពពីៈhttp://health.com.kh/
Monday, December 23, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment