Monday, December 23, 2013

នៅ​ពេល​ដែល​​និយាយ​ពី​​ឈ្មោះ ​ហុង ជីបាវ​​ ​​​​ឬ​អាម៉ាប់​ ​​ប្រិយមិត្ត​​ប្រាកដ​ជា​នឹក​ឃើញ​សកម្មភាព​កំប្លែងៗ​​ ដែល​ស្ទើរ​តែ​គ្មាន​ភាព​យន្ត​ណា​ដែល​មា​ន​វត្តមាន​​​គេ​​ហើយ​ ​​​មិន​ធ្វើ​ឱ្យ​ទស្សនិកជន​ មិន​ផ្ទុះ​​សំណើច​មិន​បាន​ណាស់។ ​​​​​​​ហុង​ ជីបាវ​ ​លេច​មុខ​​​ក្នុង​ភាពយន្ត​ភាគ​ច្រើន​​ជា​រឿង​​វាយ​តប់​ទាត់​ធាក់​ ​លាយ​ឡំ​​នឹង​​ឈុត​​ឆាក​កំប្លែង។ ​​​​​ ហុង ជីបាវ​ ឬ​អាម៉ាប់​ ​មាន​ឈ្មោះ​​​ថា​​ ​Sammo Hung។ ​​គាត់​​ជា​តារា​​សម្ដែង​ផង​​​ ​ជា​ចាងហ្វាង​ផលិតកម្ម​ផង​​ ​​​ហើយ​ក៏​អ្នក​ចេះ​ក្បាច់​គុន​​​ពិត​​ៗ​ដែរ។
សាម៊ូហុង​ ​កើត​នៅ​ថ្ងៃ​ទី៧​ ខែមករា ឆ្នាំ​១៩៥២​ ​នៅ​ទី​ក្រុង​ហុង​កុង។ កំពូល​តារា​សម្ដែង​ម្នាក់​នេះ​ ​​​​មាន​​អាយុ​​បង​កំពូល​តារា​សម្ដែង​​​​​ឈិន​ឡុង​​តែ​ពីរ​ឆ្នាំ​​ប៉ុណ្ណោះ​ តែ​​​​​គេ​ទាំង​ពីរ​​ជា​​មិត្តភ័ក្ដិ​​ជិត​ស្និទ្ធ​នឹង​​គ្នា​តាំង​ពី​នៅ​ជា​សិស្ស​​សាលា​​​នាដកម្ម​ចិន​​ជាន់​ខ្ពស់​ (China Drama Academy) ​មក​​ម៉្លេះ​។ ​​ក្នុង​ជំនាន់​​​នោះ​​ មាន​សិស្ស​សាលា​​​​​នាដកម្ម​ជាន់​ខ្ពស់​​​បី​នាក់​ មាន​ឈ្មោះ​បោះ​សំឡេង​ទូទាំង​ពិភពលោក​រហូត​មក​ដល់​​សព្វ​ថ្ងៃ​ ក្នុង​នោះ​មាន​ ​អាម៉ាប់​​ ​ឈិន​ឡុង​ និង​​យិន​ ពាវ​ (Yuen Biao)​ និង​តារា​​សម្ដែង​ជា​ច្រើន​នាក់​​ទៀត។ ​អ្នក​​ទាំង​បី ​​ជា​សិស្ស​រួម​សាលា​ ​​​និង​ជា​សិស្ស​ពូកែ​​​​ផ្នែក​សម្ដែង​​​ ក្នុង​ចំណោម​សិស្ស​ពូកែ​ទាំង​ ៧​នាក់​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ ​ ​ក្រុម Seven Little Fortune។​​​
ប្រវត្តិ​សង្ខេប​ នៅ​ឆ្នាំ​១៩៦១ ​អាម៉ាប់ មាន​អាយុ​​ ​៩ឆ្នាំ​ ​ ​​ត្រូវ​បាន​ឪពុក​ម្ដាយ​​​បញ្ជូន​​ទៅ​រៀន​នៅ​សាលា​​នាដកម្ម​ ជាន់​ខ្ពស់​ China Drama Academy។ ​​​​នៅ​ទី​នោះ​ ​គេ​បាន​ចំណាយ​​ពេល​​អស់​ ៧​ឆ្នាំ។ ​ ​ ​​​គាត់​ចាប់​ផ្ដើម​​​ប្រឡូក​​​​​អាជីព​ជា​តារា​សម្ដែង​តាំង​ពី​​​​​អាយុ​១២​​ឆ្នាំ​មក​ម្ល៉េះ។ ​​​នៅ​អាយុ​បាន ​​១៤​ឆ្នាំ ​គ្រូ​របស់​គាត់​បាន​ជ្រើស​រើស​​​ឲ្យ​ចូល​​សម្ដែង​​​ក្នុង​ឈុត​​គ្រោះ​ថ្នាក់​ មួយ​​ឲ្យ​​ក្រុមហ៊ុន​ថត​កុន​​​មួយ​នៅ​ហុង​កុង​ (ជា​តួ​សម្ដែង​​ជំនួស)។ ការ​​សម្ដែង​​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​​ផលិតករ​ភាពយន្ត។ មុន​ពេល​​​ឈប់​រៀន​ អាប៉ាប់ មាន​​របួស​ជា​ទម្ងន់​​ ហើយ​​បាន​សម្រាក​នៅ​លើ​គ្រែ​អស់​រយៈ​ពេល​ជាច្រើន​​ខែ​។ ​ក្នុង​កំឡុង​ពេល​ដេក​ឈឺ​លើ​គ្រែ​​ ​​​ទម្ងន់​​​បាន​​ឡើង​ជា​លំដាប់​ ធ្វើ​​ឲ្យ​​​ Hung ​​មាន​មាឌ​ធំ​​តាំង​ពី​ពេល​នោះ​រហូត​មក​។ Hung បាន​ឈប់​រៀន​​ត្រឹម​ អាយុ​ ១៦ឆ្នាំ​។
​ អាន៖ អាម៉ាប់ ក្បត់​ប្រពន្ធ? នៅ​ឆ្នាំ​១៩៧៣ ​តារា​​សម្ដែង​ម្នាក់​នេះ​ ​​បាន​រៀប​ការ​ជា​មួយ​​​​នាង Jo Yun Ok។ ​អ្នក​​​ទាំង​ពីរ​មាន​កូន​បួន​នាក់​ តែ​ក្រោយ​មក​បាន​លែង​លះ​គ្នា​វិញ​នៅ​​ឆ្នាំ​១៩៩៤។ ​នៅ​ឆ្នាំ​ ១៩៩៥​ គាត់​​បាន​រៀប​ការ​ម្ដង​ទៀត​ជា​មួយ​នឹង​ នាង Joyce Godenzi ដែល​អតីត​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ ល្បី​ប្រចាំ​នៅ​ទីក្រុង​ហុង​កុង។​ ជីវប្រវត្តិ​លម្អិត​ និង​សាច់​រឿង​ដែល​លោក​បាន​ថត​​ ​

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,