Monday, December 23, 2013

ករណី​ជា​ច្រើន នៃ​ភាពមិនប្រក្រតី​នៃ​មុខងារ​ផ្លូវភេទ​របស់​បុរស អាច​ត្រូវបាន ព្យាបាល​ដោយ​ការ កែ​តំរូវ​បញ្ហា ទាំង​ផ្នែក​ផ្លូវកាយ ឬ ផ្លូវចិត្ត​។ យុទ្ធសាស្ត្រ​ក្នុង ការព្យាបាល​ទាំងនោះ អាច​រួមមាន ដូចខាងក្រោម​៖ ​ការព្យាបាល​ដោយ​វេជ្ជសាស្ត្រ ៖ ទាំងនេះ​មាន ការ​ជាប់​ពាក់ព័ន្ធ​នឹង ការព្យាបាល នៃ​បញ្ហា​របស់​រាងកាយ ណាមួយ​ដែល អាច​នឹង​ត្រូវ​បាន រួមចំណែក​ដល់​ភាពមិនប្រក្រតី​នៃ​មុខងារ ផ្លូវភេទ​របស់​បុរស​។​ ​ការព្យាបាល​ដោយឧ​សថ​៖ ដូចជា ថ្នាំ Cialis Viagra ឬ levitra​អាចជួយ ឱ្យ​ប្រសើរ​ឡើង​នូវ មុខងារ​ផ្លូវភេទ​របស់​បុរស ដោយ​បង្កើន លំហូរ​ឈាម ទៅក្នុង​លិង្គ ។​ ​ការព្យាបាល​ដោយ​អ័រម៉ូន​៖ បុរស ជាមួយ​និង​កម្រិត​ទាប នៃ​អ័រម៉ូន តេស​តូ​ស្ទេ​រ៉ូន អាច​ទទួលបាន​អត្ថប្រយោជន៍ ពី​ការបន្ថែម អ័រម៉ូន ( ការព្យាបាល​ដោយ​បញ្ចូល អ័រម៉ូន តេស​តូ​ស្ទេ​រ៉ូន ) ។​ ​ការព្យាបាល​ដោយ​អប់រំ​ផ្លូវចិត្ត​៖ ការព្យាបាល​ដោយ ការប្រឹក្សា​យោបល់ ជាមួយនឹង​ការបណ្តុះបណ្តាល​មួយ ដែល​អាច​ជួយ ដល់​អារម្មណ៍ របស់​មនុស្ស​ម្នាក់​ចំពោះ​ការបារម្ភ ការភ័យខ្លាច ឬ ការ​ធ្វើ​ខុស ដែល វា​អាច​មាន​ផលប៉ះពាល់ ទៅលើ​មុខងារ​របស់​ផ្លូវភេទ​បាន​។​ ​ការជួយ​ដោយ​ប្រើ​មេកានិច​៖ ការជួយ​ទាំងនោះ​មានដូចជា ឧបករណ៍ ជំនួយ និង ការដាក់​បញ្ចួល​របស់​លិង្គ អាច​ជួយ​បុរស ជាមួយ​និង​ការមិន​ងើប​រឹង​របស់​លិង្គ​បាន ។​ ​ការអប់រំ និង​ការប្រាស្រ័យ​ទាក់ទង​៖ ការអប់រំ​អំពី បញ្ហា​ការ​រួមភេទ និង​ឥរិយាបថ ផ្លូវភេទ​និង ការឆ្លើយតប អាច​ឱ្យ​ជួយ បុរស​ម្នាក់ ជំនះ ការ​ថប់​បារម្ភ របស់គាត់ អំពី​ការអនុវត្ត ផ្លូវភេទ​។ ការពិភាក្សា ដោយ​បើកចំហ ជាមួយនឹង ដៃគូរ របស់​អ្នក អំពី​តម្រូវការ និង ភាព​កង្វល់​របស់​អ្នក ក៏​អាច​ជួយ ជំនះ​ឧបសគ្គ ជាច្រើន​ដើម្បី ជីវិត ផ្លូវភេទ​របស់​អ្នក​ឱ្យមាន​សុខភាព​ល្អ​ដែរ​៕ ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,