ភាគច្រើននៃមូលហេតុធ្វើអោយឈឺលិង្គគឺដោយសារតែការរួមភេទយូរពេក។ រឿងនេះកើតឡើងជាពិសេសលើបុរសវ័យក្មេង។ បើសិនជាអ្នកមិនធ្លាប់រួមភេទពីមុនមកទេ បទពិសោធន៍ជាលើកដំបូងរបស់អ្នកទំនងជាអាចធ្វើអោយអ្នកឈឺចាប់បន្តិចបន្តួចបាន នេះដោយសារតែមានការកកិត។
ជាមួយគ្នានេះដែរ បើសិនជាអ្នករួមភេទរយៈពេលយូរ ស្បែករបស់លិង្គនឹងមានប្រតិកម្មនឹងការកកិតទាំងនេះ និងធ្វើអោយឈឺចាប់បាន។ ការឈឺចាប់ប្រហែលជាកើតមានកាន់តែច្រើនបើសិនជាការរួមភេទនេះមានលក្ខណៈខ្លាំងក្លាពេក។
ការប្រើដៃសម្រេចកាមដោយខ្លួនឯងយូរពេកក៏អាចធ្វើអោយឈឺចាប់បានដែរ។ ការរួមភេទធ្វើអោយឈឺលិង្គតែម្តងនោះច្រើនតែប៉ះពាល់ទៅលើស្បែកគ្របក្បាលលិង្គ។
ការព្យាបាល
បើសិនជាអ្នកឈឺលិង្គដោយសារតែការរួមភេទយូរពេក អ្នកមិនចាំបាច់ធ្វើការព្យាបាលអ្វីដែលពិសេសៗនោះទេ។ គ្រាន់តែសម្រាក ឬផ្អាកការរួមភេទរយៈពេលពីរបីថ្ងៃទៅបានហើយ។
នៅពេលអ្នកត្រឡប់ទៅរួមភេទវិញ ចូរធ្វើវាដោយមួយៗ។ មិនត្រូវបន្តការរួមភេទរហូតដល់ច្រើនម៉ោងឡើយ។ មួយវិញទៀតវាគ្មានគ្រោះថ្នាក់អ្វីដែរក្នុងការប្រាប់អោយដៃគូធ្វើអ្វីៗជាមួយអ្នកដោយថ្នមៗ៕
ប្រភពពីៈhttp://health.com.kh
ប្រភពពីៈhttp://health.com.kh
0 comments:
Post a Comment