វេជ្ជបណ្ឌិត អេនធូណី ជូហាន អាឈឺអូឡា(Dr. Anthony Johan Arciola) ដែលជាគ្រូពេទ្យខាងជំងឺផ្លូវបង្ហូរនោម នៅទីក្រុងញ៉ូយក បាននិយាយថា ចំណុះទឹកកាមប្រហែលជាប៉ះពាល់ដល់ផ្លូវភេទរបស់បុរសបាន។ បុរសម្នាក់ដែលមានចំណុះទឹកកាមតិចប្រហែលជាយល់ថា គេមិនអាចធ្វើអោយមនុស្សស្រីសប្បាយចិត្តបានឡើយ។ ចំណុះទឹកកាមធម្មតាមានចំនួនជាមធ្យមពី ២ ទៅ ៥មីលីលីត្រនៅពេលបាញ់ទឹកកាមចេញម្តងៗ។ ការដែលមិនអាចផលិតទឹកកាមក្នុងចំនួនបែបនេះបានប្រហែលជាសញ្ញាបញ្ជាក់ថាបុរសនោះមានបញ្ហាផ្លូវកាយ ឬសុខភាពហើយទើបមានអាការៈបែបនេះ។ ការទទួលទានអាហារ និងផឹកទឹកបានគ្រប់គ្រាន់ប្រហែលជាជួយបង្កើនចំនួនទឹកកាមរបស់បុរសពេលបាញ់ទឹកកាមបាន។
ទឹក
រាងកាយទាមទារអោយមានជាតិទឹកគ្រប់គ្រាន់ដើម្បីអាចបំពេញមុខងារបានយា់ងល្អ។ បើគ្មានជាតិទឹកគ្រប់គ្រាន់ទេ រាងកាយនឹងខ្សោះជាតិទឹក ហើយក៏មិនអាចផលិតចំនួនមេជីវិតឈ្មោល ឬទឹកកាមបានគ្រប់ចំនួនដូចធម្មតាបានដែរ។ បុរសត្រូវតែផឹកទឹកអោយបានយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ។ វេជ្ជបណ្ឌិត អាឈឺអូឡា និយាយថា ការទទួលតានអាហារដែលមានជាតិទឹកច្រើនក៏មានប្រយោជន៍ដល់ការផលិតទឹកកាមដែរ។
សាច់
អយស្ទឺ, សាច់ក្រហម និងសាច់ចៀមសុទ្ធតែផ្ទុកទៅដោយជាតិស័ង្គសីខ្ពស់។ ជាតិរ៉ែប្រភេទនេះជួយបង្កើនចំនួនអ័រម៉ូនតេស្តូស្តេរ៉ូន។ កាលណាចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនមានកាន់តែច្រើន ដូច្នេះនឹងធ្វើអោយទឹកកាមចេញកាន់តែច្រើន។ រាងកាយត្រូវការស័ង្គសីដើម្បីផលិតទឹកកាម។ The Sydney Morning Herald និយាយថា ទឹកកាមផ្ទុកទៅដោយជាតិស័ង្គសីពីមួយទៅបីមីលីក្រាម។
ត្រីធូណា, សាច់ក្រហម និងសាច់បក្សីផ្តល់នូវអាស៊ីតអាមីណេ L-arginine និង L-carnitine។ សារធាតុទាំងនេះប្រហែលជាជួយបង្កើនចំនួនផលិតរបស់ទឹកកាមបាន។ អាស៊ីតអាមីណែទាំងនេះក៏ជួយបង្កើនចំនួនរបស់អ័រម៉ូនតេស្តូស្តេរ៉ូនដែរ។
អាហារប្រភេទគ្រាប់
អាហារប្រភេទគ្រាប់ក៏ផ្តល់នូវជាតិស័ង្គសី និងអាស៊ីតអាមីណេដូចគ្នានឹងសាច់សត្វដែរ។ ជាតិសេឡេញ៉ូមក្នុងគ្រាប់ផ្លែឈើប្រហែលជាជួយពង្រឹងដល់ការផលិតទឹកកាម និងជួយបង្កើនភាពមានចលនា និងរស់រវើករបស់មេជីវិតឈ្មោលទៀតផង។
បន្លែ និងផ្លែឈើ
បន្លែពណ៌បៃតងដូចជា ប្រូខូលី, ស្ពៃបៃតងចាស់ ក៏មានប្រយោជន៍ដល់ការផលិតទឹកកាម។ ប៉េងប៉ោះ, ឪឡឹក និងក្រូចថ្លុងសុទ្ធតែផ្ទុកទៅដោយសារធាតុ Lycopine សម្រាប់ជួយបង្កើនភាពខាប់ និងចំណុះរបស់ទឹកកាម៕
ប្រភពពីhttp://www.health.com.kh
0 comments:
Post a Comment