Sunday, January 5, 2014


ការគ្រប់គ្រង​ទម្ងន់​គឺជា​អ្វីៗ​ទាំងអស់​ដែល​អាច​ធ្វើអោយ​មាន​ការ​ផ្លាស់ប្តូរ​របស់​តូចតាច​តែ​អាច​ជួយ​អោយ​អ្នក​រស់រានមានជីវិត​ជាមួយ​វា​បាន​រហូត​។ នៅ​ពេល​អ្នក​អាច​ធ្វើ​ការផ្លាស់ប្តូរ​រឿង​តិចតួច​ទាំងនេះ​ក្នុង​របៀប​រស់នៅ​បាន​ហើយ អ្នក​នឹង​ចាប់ផ្តើម​មើលឃើញថា​នឹង​មាន​ការកាត់បន្ថយ​កាឡូរី​បាន​ច្រើន និង​ស្រក​ទម្ងន់​បាន​ច្រើន​ប៉ុណ្ណា​ហើយ​។ ខាងក្រោម​នេះ​គឺជា​ការបង្ហាញ​អំពី​ទម្លាប់​ខ្លះៗ​ដែល​ជួយ​អោយ​សុបិន្ត​នៃ​ការសម្រក​ទម្ងន់រប​ស់​អ្នក​ក្លាយ​ជា​ការពិតបា​ន​។​

 

វាយ​តម្លៃ​ទៅលើ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​
តើ​អ្នក​កំពុងតែ​ញ៉ាំ​អាហារ​នៅពេល​យប់​ជ្រៅ​, ឆ្លៀត​ញ៉ាំ​អាហារ​ពេល​កំពុង​ចំអិន​អាហារ​, បញ្ចុក​បាយ​អោយ​កូន​ដែរ​ទេ​? ចូរ​ក្រ​លែ​ក​មើល​ជុំវិញ​ខ្លួន​បន្តិច ហើយ​ពេលនោះ​វា​នឹង​ងាយស្រួល​ក្នុង​ការ​សម្គាល់​ដឹង​នូវ​អាកប្បកិរិយា​មួយចំនួន​តូច​ដែល​អ្នក​អាច​ផ្លាស់ប្តូរ​បាន ដើម្បី​បន្ថយ​ចំនួន​កាឡូរី​ក្នុង​របប​អាហារ​។​

 

បើសិនជា​មិន​អាច​រៀប​គម្រោង​បាន ចូរ​រៀប​គម្រោង​សម្រាប់​ការខកខាន​
អ្នក​ត្រូវ​តែមាន​វិធីសាស្ត្រ​មួយ​សម្រាប់​ចំណីអាហារ និង​អាហារសម្រន់​។ ចូរ​យក​អាហារសម្រន់​ដែល​ផ្តល់​នូវ​សុខភាព​មក​តាម​ខ្លួន​គ្រប់ពេល ហើយ​ពេលនោះ​អ្នក​ក៏​ដឹង​ថា​អ្នក​ឃ្លាន​ដែរ ប៉ុន្តែ​អ្នក​ពិតជា​អាច​ចៀសផុត​ពី​ទម្លាប់​គម្រោង​ញ៉ាំ​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​បាន​យ៉ាង​ងាយ​ដែរ​។​

 

ចូរ​ទៅ​ទិញ​ឥ​វ៉ាន​គ្រប់​ពេល​ដែល​អ្នក​ឆ្អែត​ហើយ​ជានិច្ច​
ការ​ដែល​ទៅ​ទិញ​គ្រឿង​ធ្វើ​ម្ហូបអាហា​រទាំង​ឃ្លាន គឺជា​រឿង​មួយ​នាំអោយ​មាន​គ្រោះមហន្តរាយ​កើតមាន​បាន​។ ការ​ដែល​ទិញ​គ្រឿង​ធ្វើ​ម្ហូរ​ដោយ​មាន​ការរៀបចំតា​រាង​ម្ហូប​រួច​អាចជួយ​អោយ​ការទិញ​នោះ​មាន​ចំនួន​តិចតួច​បំផុត​។ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​ចាប់ផ្តើម​មាន​ជាមួយនឹង​អាហារ​ផ្តល់​សុខភាព​ដែល​អ្នក​រក្សាទុក​ក្នុង​ទូរ​ទឹកកក និង​ប្រឆាំង​នឹង​ទម្លាប់​នៃ​ការនាំ​ចូល​នូវ​អាហារ​ដែល​មិន​មាន​សុខភាព​។​

 

ញ៉ាំ​អាហារ​អោយបាន​ទៀងទាត់​
ចូរ​ស្វែងរ​យល់​នូវ​ភាព​ញឹកញាប់​នៃ​របប​អាហារ​ណាមួយ​ដែល​ល្អ​ចំពោះ​ជិវិត​អ្នក​បំផុត ហើយ​ចូរ​ធ្វើ​រឿងនេះ​ជាប់​រហូត​។ ការ​ញ៉ាំ​អាហារ​ទៀងទាត់​អាចជួយ​អោយ​អ្នក​ឆ្អែត​, មិនអោយ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្ការ​កុំអោយ​មាន​ភាព​មរ​មា​ញឹក​នឹង​ការផឹកស៊ី​ពេក​។​

 

អង្គុយ​ញ៉ាំ​អាហារ​លើ​តុ​
ការ​ញ៉ាំ​អាហារ​ពេល​កំពុង​ធ្វើ​អ្វី​ផ្សេង​ដូចជា និយាយ​ទូរស័ព្ទ ឬ​អាន​សៀវភៅ ឬ​ឈរ​អាចធ្វើអោយ​អ្នក​ញ៉ាំ​រហូតដល់​ភ្លេចខ្លួន​បាន​។ ប៉ុន្តែ​ការ​ដែល​អង្គុយ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ និង​មិន​ធ្វើ​អ្វី​នោះ​អាច​ជួយ​អោយ​អ្នក​ញ៉ាំ​អាហារ​បាន​តិច​ជាង​ញ៉ាំ​អាហារ​ពេល​ធ្វើ​អ្វី​ផ្សេង​។​

 

ញ៉ាំ​យឺតៗ​,  ស្រង់​រស់ជាតិ​របស់​អា​ហា​រ​
ចូរ​ព្យាយាម​សម្រាក​ពេល​ទំពារ​អាហារ និង​ផឹកទឹក​សិន​ទៅ​ពេល​កំពុងតែ​ទទួលទាន ព្រោះ​វា​ជា​ដំណើរការ​មួយ​ជួយ​អោយ​អ្នក​បន្ថយល្បឿន​នៃ​ការ​ញ៉ាំ​អាហារ និង​អាច​អោយ​ខ្លួនឯង​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​មុន​ពេល​មិន​ទាន់​ញ៉ាំ​ជ្រុល​៕

ប្រភពពីhttp://www.health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,