Tuesday, January 7, 2014

ធ្វើ​ឡើង​នៅ​ក្នុង​សាកលវិទ្យាល័យ​Qingdao ​នៃ​ក្រុង​​Qingdao  ពិធី​​ដើរ​ម៉ូដ​ជ្រើសរើស​បុគ្គលិក​ឲ្យ​បម្រើ​​​ការងារ​ក្នុង​វិស័យ​អាកាសចរណ៍​​ចិន ​​​បាន​រៀបចំ​ឡើង​យ៉ាង​អធិកអធម​បំផុត​​កាល​ពី​ថ្ងៃ​ទី​៤​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ។

ក្រោម​​ក្រសែភ្នែក​​ចូលរួម​ទស្សនា​ពី​មនុស្ស​ម្នា​រាប់​រយ​នាក់ ពិធី​ដ៏​ទាក់ទាញ​ខាងលើ​បាន​ដំណើរ​ការ​ឡើង​​តាម​ការ​ស្នើសុំ​​របស់​ក្រុម​ហ៊ុន​អាកាសចរ​ណ៍​ជា​ច្រើន ដើម្បី​ជ្រើសរើស​​បុគ្គលិក​បម្រើ​យន្តហោះ​ក្នុង​ចំណោម​និស្សិត​ប្រុស​ស្រី​ដែល​ត្រៀម​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ។
ស្ថិត​ក្នុង​សំលៀកបំពាក់​ឈុត​ក្នុង​  និស្សិត​ប្រុស​ស្រី​ដែល​ជា​តារា​ម៉ូដែល​​ជាប់​ឈ្មោះ​នៅ​ក្នុង​កម្មវិធី​នេះ ត្រូវ​បាន​​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​បំផុត​លើ​កម្ពស់  រូបសម្បត្តិ សមត្ថភាព ជា​ពិសេស​សម្រស់​ដ៏​ទាក់ទាញ សម​ជា​​ស្រី​ស្រស់​ប្រុស​ស្អាត​​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​៕





ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,