Sunday, January 5, 2014

ត្រកូល​នៃ​ក្រុម​គ្រួសារ​មួយ​ជួប​គ្រោះ​អាក្រក់​កើត​មាន​នៅ​ថ្ងៃ​រៀបការ​គ្រប់​ៗ​គ្នា កូន​ក្រមុំ​ច្រើន​នាក់​មក​ហើយ​សុទ្ធ​តែ​ស្លាប់​ក្នុង​ថ្ងៃ​រៀបការ ពិសេស​គឺ​រាល់​ថ្ងៃ​ការ​សុទ្ធ​តែ​ចំ​ថ្ងៃ​ទី​៣១​ដូច​ៗ​គ្នា។ មិន​ដឹង​ថា​តា​អាចារ្យ​គន់គូរ​វេលា​ច្រឡំ​ឬ​មក​ពី​អ្វី​ទេ បាន​គាប់​ជួន​គ្នា​យ៉ាង​នេះ។
ពេល​យក​ប្រតិទិន​មក​មើល​មនុស្ស​ក្នុង​ផ្ទះ​បើក​ភ្នែក​សង្ស័យ​គ្រប់​គ្នា ​ព្រោះ​ថ្ងៃ​រៀបការ​បែរ​ចំ​ថ្ងៃ​ទី​៣១​ទៅ​វិញ ​តែ​តា​អាចារ្យ​គូស​រង្វង់​ចំ​ថ្ងៃទី​២៩​ច្បាស់ណាស់​។ មិន​អស់​ចិត្ត​ក៏​បើក​ឆែក​កាមេរ៉ា​ក្នុង​ផ្ទះ​មើល​ឲ្យ​ប្រាកដ​ថា​ជា​ថ្ងៃ​ណា។ ការ​ពិត​គឺ​មាន​ខ្មោច​ស្រី​មួយ​មក​លុប​ចោល​កន្លែង​អាចារ្យ​គូស​រង្វង់ ហើយ​ក៏​គូស​រង្វង់​ថ្មី​ចំ​ថ្ងៃ​ទី​៣១។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ខ្មោច​នោះ​ហ៊ាន​ងើត​មុខ​ចេញ​ក្រៅ​អេក្រង់​កុំព្យូទ័រ​ បំភ័យ​មនុស្ស​ក្នុង​ផ្ទះ​ភ័យ​ស្ទើរ​លស់​ព្រលឹង រួច​ក៏​រលាយ​រូប​បាត់​ទៅ។ នាង​ជា​វិញ្ញាណ​ចងពៀរ​​រយ​ឆ្នាំ។


ចង់​ដឹង​​ថា ហេតុអ្វី​បាន​ជា​ខ្មោច​ស្រី​រយ​ឆ្នាំ​​នេះ​តាម​ចង​កម្មពៀរ​កូន​ស្រី​ក្នុង​ត្រកូល​នេះ​ឲ្យ​វិនាស​ កុំ​ភ្លេច​តាមដាន​អាន​​រឿង​ “យប់​ទី​​សាម​​សិប​មួយ” បង្កប់​ដោយ​ភាព​ភ័យ​ខ្លាច​និង​កម្សត់​ ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៦ ខាង​មុខ​នេះ ៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,