វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃសុក្រ ទី២៤ ខែមករា បានថ្កោលទោស យ៉ាងក្លាចំពោះការ វាយប្រហារ ដោយភេរវកម្ម នៅក្នុងប្រទេស អេហ្ស៊ីប ដែលបណ្តាលឲ្យ មានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ និងបានជំរុញ ឲ្យប្រជាជន អេហ្ស៊ីបទំាងអស់ ត្រូវអត់ធ្មត់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០១៤ថា ការបំផ្ទុះចំនួនបីដាច់ ដោយ ឡែកពីគ្នា ក្នុងរដ្ឋធានី គែរ របស់អេហ្ស៊ីប កាលពីព្រឹកថ្ងៃសុក្រ បានបណ្តាលឲ្យប្រជាជន យ៉ាងហោចណាស់ ០៥ នាក់ស្លាប់ និង៨៥នាក់ផ្សេងទៀតរងរបួស ដែលការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃ មុនថ្ងៃខួបលើកទីបី នៃចលាចលខ្លំាងរហូតដល់ ការផ្តួលរំលំអតីត ប្រធានាធិបតីអេហ្ស៊ីប លោក ហ៊ូស្នី មូបារ៉ាក់។
លោកស្រី ម៉ារី ហាហ្វ អ្នកនាំ ពាក្យក្រសួងការបរទេស អាម៉េរិក បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍ថា «រដ្ឋាភិបាល និងប្រជាជនអេហ្ស៊ីប កំពុងជំរុញតួនាទី នយោបាយពួកគេទៅ រកការលំបាកផ្នែកសន្តិសុខ និង បង្កឲ្យមានអំពើហិង្សា ដែលគោលដៅរបៀបនេះ គឺគ្មានទីកន្លែង សម្រាប់អេហ្ស៊ីបនោះទេ ហើយអាម៉េរិក សូម ជំរុញឲ្យមានការ អត់ធ្មត់ចំពោះការដឹកនាំការធ្វើខួបនៃការ ផ្តួលរំលំលោក មូបារ៉ាក់ ដោយត្រូវប្រកាន់ធម៌អហិង្សា សម្រាប់នយោបាយអន្តរកម្ម ក្នុងប្រទេសនេះ»។
លោកស្រីបន្ថែមថា ការស៊ើបអង្កេតពេញលេញមួយ ក្នុងការវាយប្រហារនេះ គួរតែបង្កើតឡើង ដើម្បីនាំយកអ្នក ប្រព្រឹត្ត មកកាត់ទោសដើម្បីរកយុត្តិធម៌។
សូមបញ្ជាក់ថា ភាពវឹកវរនៅ ប្រទេសអេហ្ស៊ីបនេះ ក្រុមអ្នកវាយប្រហារបានបង្កើន ការវាយប្រហារមកមន្រ្តីប៉ូលិស និងកម្លំាង នៅតំបន់ដែលគ្មានច្បាប់ទម្លាប់ ក្នុងឧបទ្វីប ស៊ីនណៃ ចាប់តំាងពីយោធាបណ្តេញ លោកប្រធានាធិបតី ម៉ូហាម៉េដ មូស៊ី ចេញពីតំណែង កាលពីខែកក្កដា កន្លងទៅ ជាងនេះទៅទៀតអំពើហិង្សា ក៏ចាប់ផ្តើមរីករាលដាល ដោយចាប់ផ្តើម ពីឧបទ្វីបស៊ីនណៃ ទៅតំបន់ផ្សេងទៀត ក្នុងប្រទេស ជាពិសេសនៅរដ្ឋធានី គែរតែម្តង ៕
ប្រភពពីhttp://www.dap-news.com/
0 comments:
Post a Comment