Monday, January 6, 2014

សម្រាប់​ចុង​សប្ដាហ៍​ដំបូង​នៃ​ដើម​ឆ្នាំ​២០១៤​ ខ្សែ​ភាពយន្ត​តុក្កតា​ “Frozen” បាន​ត្រលប់​មក​ចំណាត់​ថ្នាក់​កំពូល​របស់ Box Office សារ​ជា​ថ្មី បន្ទាប់​ពី​ខ្សែ​ភាពយន្ត​ “The Hobbit” បាន​គ្រង​ដំណែង​នេះ​អស់​រយៈ​ពេល ៣​សប្ដាហ៍​កន្លង​មក។ នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ “Frozen” អាច​រក​ចំណូល​បាន​២០,៧​លាន​ដុល្លារ ហើយ​បើ​គិត​ចាប់​ពី​ការ​ចាក់​បញ្ចាំង​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ភាពយន្ត​នេះ​មាន​ចំណូល​សរុប ២៩៧,៨​លាន​ដុល្លារ ហើយ​។
នេះ​ជា​រឿង​ដ៏​កម្រ​មួយ​ សម្រាប់​ខ្សែ​ភាពយន្ត​ដែល​បញ្ចាំង​បាន​៧​សប្ដាហ៍​ហើយ នៅ​តែ​អាច​យក​ឈ្នះ​ភាពយន្ត​ថ្មី​ៗ​បាន ដែល​​កាល​ពី​មុន​មាន​តែ​ខ្សែភាពយន្ត​ដូច​ជា​ “Titanic” និង “Avatar” តែ​ប៉ុណ្ណោះ​ដែល​អាច​​មាន​ចំណូល​ច្រើន​យ៉ាង​នេះ​បន្ទាប់​ពី​បញ្ចាំង​បាន​៦​សប្ដាហ៍។


ចំណាត់​ថ្នាក់​ទី​២​ គឺ​ភាពយន្ត​រន្ធត់​ “Paranormal Activity: The Marked Ones” ដែល​ទើប​តែ​ចាប់​បញ្ចាំង​នៅ​ថ្ងៃ​ទី​៣ ខែ​មករា​ នេះ​។ សម្រាប់​សប្ដាហ៍​ដំបូង​ ខ្សែ​ភាពយន្ត​នេះ​អាច​រក​ចំណូល​បាន ១៨,២​លាន​ដុល្លារ។
ខាង​ក្រោម​នេះ​គឺ​ជា​ខ្សែភាពយន្ត​ទាំង​១០ ដែល​ពេញ​និយម​នៅ​អាមេរិក​កាល​ពី​សប្ដាហ៍​មុន​៖​​
១. Frozen: ២០,៧​លាន​ដុល្លារ
២. Paranormal Activity: The Marked Ones: ១៨,២​លាន​ដុល្លារ
៣. The Hobbit: The Desolation of Smaug: ១៦,៣​លាន​ដុល្លារ
៤.The Wolf of Wall Street: ១៣,៤​លាន​ដុល្លារ
៥. American Hustle: ១៣,២​លាន​ដុល្លារ
៦. Anchorman 2: The Legend Continues: ១១,១​លាន​ដុល្លារ
៧. Saving Mr. Banks: ៩,១​លាន​ដុល្លារ
៨. The Secret Life of Walter Mitty: ៨,២​លាន​ដុល្លារ
៩. The Hunger Games: Catching Fire: ៧,៤​លាន​ដុល្លារ
១០. Grudge Match: ៥,៤​លាន​ដុល្លារ

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,