ក្រុមហ៊ុន Apple កំពុងបំពាក់បច្ចេកវិទ្យាសាកថ្មតាមពន្លឺព្រះអាទិត្យ និងប្រើអេក្រង់កញ្ចក់កាត់លើស្មាតហ្វូន iPhone 6 ដែលនេះនឹងជួយឲ្យ iPhone 6 កាន់តែកាន់ថ្មបានយូរជាងស៊េរីមុនៗ។ នេះបើយោងតាមការវិភាគរបស់លោក Matt Margolis ធ្វើការនៅក្រុមហ៊ុនវិភាគទីផ្សារហ៊ុន និងហិរញ្ញវត្ថុល្បីឈ្មោះនៅអាមេរិក។
គំរូ iPhone 6
កាលពីខែវិច្ឆិកាឆ្នាំមុន Apple បានវិនិយោគលើរោងចក្រផលិតកញ្ចក់កាត់ (sapphire glass) នៅអាមេរិក។ កញ្ចក់កាត់ត្រូវគេប្រើទូទៅលើនាឡិកាដៃ ហើយកញ្ចក់ប្រភេទនេះគឺធន់នឹងស្នាមឆ្កូត។
Apple គ្រោងនឹងបញ្ចេញ iPhone 6 របស់ខ្លួននៅខែកញ្ញា ខាងមុខនេះ ជាមួយនឹងនាឡិកាដៃ iWatch លើកដំបូង ខណៈដែល iPhone 6 ត្រូវគេសន្និដ្ឋានថានឹងមានទំហំអេក្រង់ ៤,៥ អ៊ីញ, ៤,៨ អ៊ីញ និង ៥,៥ អ៊ីញ។ iPhone 6 នឹងប្រើបច្ចេកវិទ្យា Apple TouchID fingerprint sensor ថ្មី ហើយបច្ចេកវិទ្យានេះក៏ត្រូវគេជឿថានឹងប្រើលើ iPad ជំនាន់ក្រោយផងដែរ។
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment