តាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះបានអោយដឹងថា អ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ ៨យ៉ាងពីការថើបគ្នា។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំងនោះ។
តាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះបានអោយដឹងថា អ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ ៨យ៉ាងពីការថើបគ្នា។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំងនោះ។
- ជួយកាត់បន្ថយសម្ពាធឈាម
- បំបាត់ការឈឺចាប់បែបរមួល និងឈឺក្បាល
- បំបាត់ជំងឺពុកធ្មេញ
- បង្កើនអ័រម៉ូនធ្វើអោយសប្បាយចិត្ត
- រំលាយជាតិខ្លាញ់
- បង្កើនការស្រឡាញ់ខ្លួនឯង
- អាចធ្វើអោយមុខនៅក្មេង
- ការថើបគឺជាឧបករណ៍វាស់វែងទៅលើភាពចុះសម្រុងខាងផ្លូវភេទ
ការថើបជួយភ្ញោចទៅលើសារធាតុគីមីក្នុងខួរក្បាលដែលធ្វើអោយមានអារម្មណ៍ល្អដូចជា Serotonin, Dopamin, និងអុកស៊ីតូស៊ីន។ ការថើបជួយបង្កើនការស្រឡាញ់ខ្លួនឯងតាមរយៈការធ្វើអោយអ្នកមានសេចក្តីស្រឡាញ់ និងទំនាក់ទំនង។ ការសិក្សារមួយបានរកឃើញថា បុរសដែលត្រូវបានប្រពន្ធខ្លួនថើបមុនពេលទៅធ្វើការអាចរកប្រាក់ចំណូលបានកាន់តែច្រើន។
ចំណែកឯការអោបគ្នាក៏មានអត្ថប្រយោជន៍របស់វាផងដែរ។ ការសិក្សាស្រាវជ្រាវមួយនៅឯសាកលវិទ្យាល័យ North Carolina បានរកឃើញថា ការអោបអាចបន្ថយសម្ពាធឈាមបានយ៉ាងអស្ចារ្យ ព្រមទាំងជួយបង្កើនចំនួនអ័រម៉ូនអុកស៊ីតូស៊ីន ដែលជាអ័រម៉ូនធ្វើអោយអារម្មណ៍ល្អតាមរយៈការថើប ដែលជួយអោយមនុស្សបំបាត់ភាពគ្រុនក្តៅ, សម្រួលអារម្មណ៍, បំបៅដោះកូន និងឈានដល់ចំណុចកំពូលនៃការរួមភេទ។ ស្ត្រីដែលគេសិក្សានោះត្រូវបានប្តីរបស់ខ្លួនអោបយ៉ាងច្រើន ហើយក៏មានចំនួនអ័រម៉ូនអុកស៊ីតូស៊ីនចេញច្រើនដែរ។ ក្រោយមកទៀតលទ្ធផលសម្ពាធឈាម Systolic របស់ពួកគេឃើញថាចុះបាន ១០មីលីម៉ែត្របារ៉ត (mm/Hg) ដែលវាច្រើនជាងស្ត្រីដែលមានចំនួនអ័រម៉ូនអុកស៊ីតូស៊ីនទាប៕
ប្រភពពីhttp://www.health.com.kh
0 comments:
Post a Comment