ក្រុមបិសាចក្រហម Manchester United បានជួបកំណត់ដ៏អាក្រក់ ក្រោយចាញ់៣ប្រកួតជាប់គ្នាជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០១មក។ បរាជ័យលើកទី៣ក្នុង៣ប្រកួតដើមឆ្នាំ២០១៤នេះ គឺកើតឡើងក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Capital One Cup យប់មិញនេះ ក្រោមថ្វីជើងក្រុមឆ្មាខ្មៅ Sunderland ២-១។
David Moyes អង្គុយមើលក្រុមរបស់ខ្លួនចាញ់៣ប្រកួតជាប់គ្នា
ការចាញ់លើកនេះក៏ជាការអាម៉ាស់ខ្លាំងសម្រាប់ក្លិបជើងឯកអង់គ្លេសមួយនេះដូចកាលចាញ់ Swansea នៅ FA Cupកាលពីប៉ុន្មានថ្ងៃមុនដែរ ត្បិតអី Sunderland មិនដែលឈ្នះ Man Utd ម្ដងណាឡើយ ក្នុង២១ប្រកួតចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០០០មក។
កីឡាករជើងចាស់របស់បិសាចក្រហម Ryan Giggs បានជួយឲ្យក្រុមម្ចាស់ផ្ទះ Sunderland នាំមុខមុននៅតង់ទី១ ក្រោយភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯង។ Nemanja Vidic បានតាមស្មើវិញ ក្រោយតែតបញ្ចូលទីនៅដើមតង់ទី២ ប៉ុន្តែគ្រាប់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករដែល Sunderland ខ្ចីជើងពី Liverpool, Fabio Borini នៅនាទី៦៤ គឺល្មមគ្រប់គ្រាន់ឲ្យអ្នកគាំទ្រក្រុមលោក David Moyes ត្រូវខកចិត្តជាថ្មីក្នុងដើមឆ្នាំនេះ។
Giggs និង De Gea ក្រោយធ្វើឲ្យចូលទីខ្លួនឯង
លទ្ធផលនេះបានធ្វើឲ្យសម្ពាធរបស់លោក Moyes កាន់តែធ្ងន់ឡើងៗ ខណៈក្ដីសង្ឃឹមថាអាចការពារពាន Premier League នោះក៏កាន់តែស្ដួចស្ដើង ក្រោយត្រូវក្រុមកំពូលតារាង Arsenal នាំមុខដល់ទៅ១១ពិន្ទុ។ ប្រសិនបើធ្លាក់ចេញពី Capital One Cup នេះទៀត ក្ដីសង្ឃឹមថានឹងអាចលើកពានក្នុងរដូវកាលដំបូងរបស់ Old Trafford របស់អ្នកចាត់ការសញ្ជាតិស្កុតឡែនរូបនេះ គឺនៅសល់តែពាន Champions League ដែលជាពានពិបាកនឹងយកបាន។
ការប្រកួតជើងទី២នៅកីឡដ្ឋាន Old Trafford នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមករា ខាងមុខនេះ។ តើ Manchester United អាចវាយបកយកឈ្នះ Sunderland ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្របានដែរឬទេ?
Borini អបអរក្រោយស៊ុតបាល់ពិន័យ១១ម៉ែត្រឲ្យ Sunderland
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment