Friday, January 17, 2014

មនុស្សស្លាប់ចំនួន ២៥៣ នាក់ និងអ្នករបួសធ្ងន់ស្រាល ៩០១ នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅ
រាជធានីភ្នំពេញក្នុងឆ្នាំ២០១៣។ យោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នង
ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាសម្រាប់ឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍ដែលកើតមាន
នៅទូទាំងរាជធានីភ្នំពេញ គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ មានចំនួនសរុប
៧០០ ករណី ដោយបណ្តាលឲ្យស្លាប់ចំនួន ២៥៣ នាក់ និងរបួសធ្ងន់ស្រាលសរុប៩០១ នាក់ ក្នុងនោះ
របួសធ្ងន់ ៦២៥ នាក់ និងរបួសស្រាលចំនួន ២៧៦ នាក់។

បើធៀបនឹងឆ្នាំ២០១២ គ្រោះថ្នាក់ចរាចរណ៍ មានតែ ៥០១ ករណី គឺកើនឡើង ១៩៩ ករណីអ្នកស្លាប់
ចំនួន ២៧៦ នាក់ថយចុះ ២៣ នាក់ និងរបួសធ្ងន់ស្រាល ៧១៨ នាក់ក្នុងនោះ អ្នករបួសធ្ងន់ ៤៧៧
នាក់ កើនឡើង ១៤៨ នាក់ និងអ្នករបួសស្រាល ២៤១ នាក់ គឺថយចុះ ៣៥ នាក់ ហើយបានបញ្ជូន
សំណុំរឿងទៅតុលាការក្នុងឆ្នាំ២០១២ បានចំនួន ៣៤០សំណុំរឿង និងជនល្មើស ៦៨ នាក់។

បើធៀបឆ្នាំ២០១៣ ការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ទៅ
តុលាការចំនួន ៣៤៣ សំណុំរឿង និងបញ្ជូនជនល្មើសបង្កហេតុទៅតុលាការមានចំនួន ១០៨ នាក់។
គ្រោះថ្នាក់ចរាចរណ៍ចំនួយ ៧០០ករណីក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០១៣ នេះ គឺកើតមានឡើង
នៅខណ្ឌចំការមន ១០៦ លើកខណ្ឌមានជ័យ ៨៥ លើកខណ្ឌ៧មករា ២៥ លើក ខណ្ឌសែនសុខ
១០៥ លើក ខណ្ឌពោធិ៍សែនជ័យ ១០១ លើកខណ្ឌដង្កោ ៥៣ លើក ខណ្ឌដូនពេញ ៨៥ លើក
ខណ្ឌឫស្សីកែវ ១០០ លើក និងខណ្ឌទួលគោក ៤០ លើក។

ឯមូលហេតុបង្កឲ្យមាននូវគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីការបើកបរមិនប្រកាន់ស្តាំមាន ១៣៨
លើក បើកបរមានជាតិស្រវឹង ៩៨ លើក បើកលឿន ២៩៦ លើកមិនគោរពភ្លើងសញ្ញា ៣ លើក មិន
គោរពសិទ្ធិអាទិភាព ៩៧ លើកបើកជែង ៣៥ លើក បើក ដោយប្រហែស ៥ លើក និងកត្តាផ្សេងៗ
២៨ លើក។ ក្នុងនោះរថយន្តខូចខាតទាំងស្រុងចំនួន ៥៥៤ គ្រឿង និងម៉ូតូ ៦០៦ គ្រឿង៕


0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,