ថ្ងៃនេះ Samsung បានប្រកាសតួលេខលក់ Phablet ស៊េរី Note ទាំងបីមាន Galaxy Note, Note II និង Note 3 សរុបបាន១០លានគ្រឿងនៅលើទឹកដីកូរ៉េខាងត្បូងរបស់ខ្លួន។
តួលេខលក់ Note ត្រឹមតែពីរជំនាន់គឺ Note និង Note II សរុបទូទាំងពិភពលោកកាលពីខែកញ្ញាឆ្នាំ២០១៣ កន្លងទៅមានរហូតដល់ ៣៨លានគ្រឿងទៅហើយ។ ក្រុមហ៊ុនថែមទាំងបានប្រកាសឱ្យដឹងចំនួន Note 3 លក់ទូទាំងពិភពលោកកាលពីខែធ្នូឆ្នាំ២០១៣ ផងដែរ សរុបបាន ១០លានគ្រឿង។
ទោះជាយ៉ាងណា សម្រាប់តួលេខលក់គ្រប់ស៊េរី Note សរុបតាមបណ្ដាប្រទេសទូទាំងពិភពលោកនៅពេលនេះក្រុមហ៊ុនមិនទាន់ប្រកាសឱ្យដឹងនៅឡើយទេ តែគេជឿថា មិនក្រោម ៥០លានគ្រឿងឡើយ។ Phablet ស៊េរី Note ចាប់ល្បីតាំងពីចេញ Note ជំនាន់ដំបូង (Galaxy Note) ក្នុងឆ្នាំ២០១១ ម្ល៉េះ៕
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment