បើទោះជាបច្ចេកទេស ឬក៏សាច់រឿងក្នុងវគ្គថ្មីៗរបស់ “Avatar” អាចនឹងផ្លាស់ប្ដូរបន្ថែមក្ដី ក៏ប៉ុន្តែតួសម្ដែងគឺមិនមានការផ្លាស់ប្ដូរឡើយ។ តារាសម្ដែងប្រុស Sam Worthington និងតារាសម្ដែងស្រី Zoe Saldana ដែលជាតួឯកក្នុងកំពូលខ្សែភាពយន្ត “Avatar” កាលពីឆ្នាំ២០០៩នោះ នឹងក្លាយជាតួឯកជាថ្មីនៅក្នុងវគ្គថ្មីៗ ៣វគ្គទៀតរបស់ភាពយន្តនេះ។
ឈុតមួយក្នុងរឿង Avatar
អ្នកដឹកនាំរឿង Cameron បាននិយាយថា “តួអង្គ Jake Sully គឺជាតួអង្គដែលមានចិត្តក្ដៅ មានកម្លាំងខ្លាំង និងមានមនោសញ្ចេតនា ដែលទាមទារឲ្យអ្នកសម្ដែងមានសមត្ថភាពខ្ពស់។ Sam ពិតជាសក្ដិសមចំពោះការសម្ដែងតួអង្គនេះ។ ចំណែក Zoe ក៏ជាតួសម្ដែងស្រីដ៏សក្ដិសមបំផុតដែរ។ ខ្ញុំពិតជាត្រេកអរណាស់ដែលពួកគេអាចត្រឡប់មកថតរឿងនេះជាមួយពួកយើងម្ដងទៀត”។
លោក Cameron ក៏បានជ្រើសរើសក្រុមអ្នកសរសេរសាច់រឿងល្បីៗជាច្រើននាក់ផងដែរ ដើម្បីចាប់ផ្ដើមការងារនេះ ដែលរួមមាន Josh Friedman, Rick Jaffa, Amada Silver, និង Shane Salerno។
តារាសម្ដែងប្រុស Sam Worthington និងតារាសម្ដែងស្រី Zoe Saldana
ថ្មីៗនេះដែរ Cameron បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមបច្ចេកទេសកំពុងតែធ្វើការលើកម្មវិធីថ្មីៗដែលនឹងនាំមកនូវរូបភាពទាក់ទាញជាងខ្សែភាពយន្ត 3D កាលពីឆ្នាំ២០០៩នោះ។
ភាពយន្តថ្មីនេះ នឹងត្រូវចាប់ផ្ដើមថតនៅប្រទេសនូវែលហ្សេឡង់ ដែលវគ្គថ្មីៗនៃរឿងនេះ ហើយនឹងមានចាក់បញ្ចាំងតាមរោងភាពយន្តនានានៅឆ្នាំ២០១៦, ២០១៧ និង២០១៨បន្តបន្ទាប់គ្នា៕
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment