ប្រភពគួរឲ្យទុកចិត្តមួយបានបង្ហើបប្រាប់ថា ការរចនារូបរាងនិងទំហំរបស់ iPhone 6 របស់ក្រុមហ៊ុន Apple គឺត្រូវបានកំណត់រួចរាល់ហើយ និងថា iPhone 6 មិនមានទំហំអេក្រង់ដល់ ៥ អ៊ីញនោះទេ។
Cowen and Company ដែលជាក្រុមហ៊ុនវិនិយោគផ្ដល់សេវាកម្មសេវាហិរញ្ញវត្ថុ គ្រប់គ្រង និងស្រាវជ្រាវដ៏ធំរបស់អាមេរិក បានអះអាងថា iPhone 6 នឹងមានអេក្រង់ទំហំ ៤,៨ អ៊ីញ មិនមែន ៤,៧ អ៊ីញ ឬ ៥,៧ អ៊ីញដូចដែលប្រភពវិភាគរបស់ចិននោះឡើយ។ ប្រសិនបើ Apple បញ្ចេញ iPhone ដែលមានអេក្រង់ធំជាង ៥ អ៊ីញនោះ គឺវាឃ្លាតឆ្ងាយពីគោលជំហររបស់ក្រុមហ៊ុនមួយនេះដែលតែងតែប្រកាន់ថា iPhone គឺត្រូវបានកាន់និងប្រើប្រាស់ដោយងាយស្រួលក្នុងរង្វង់ដៃតែម្ខាង (មានន័យថាកាន់ពេញដៃ ហើយអាចបញ្ជាដោយដៃតែម្ខាង)។
រូបរាងគំរូរបស់ iPhone 6
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការវិភាគជាច្រើនមិនចេះចប់អំពីទំហំអេក្រង់របស់ iPhone 6 ដែលការវិភាគចុងក្រោយ គឺមានទំហំ ៤,៧ អ៊ីញ និង ៥,៧ អ៊ីញ។
យ៉ាងណាក៏ដោយ Apple ក៏នឹងនៅតែប្រើបច្ចេកវិទ្យា LTPS (low-temperature polysilicon) LCD ដូចគ្នាទៅនឹងបច្ចេកវិទ្យាដែលបានបំពាក់លើ iPhone 5s ផងដែរ។ នេះបើយោងតាម DisplaySearch។
ក្រៅពីនេះ គេក៏រំពឹងថា iPad Pro ស៊េរីក្រោយដែលនឹងមានទំហំ ១២,៩ អ៊ីញ ក៏នឹងចេញតំណាលគ្នាជាមួយ iPhone 6 នៅខែមិថុនា ខាងមុខនេះដែរ ៕
គំរូ iPad Pro 12,9 អ៊ីញ (ឆ្វេង)
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment