Tuesday, January 21, 2014

ណាសា៖ យោងតាមវែបសាយ របស់អង្គការណាសា បានចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០១៤ នេះថា អង្គការអវកាសទីមួយ របស់ពិភពលោក ដែលមានមូលដ្ឋាននៅ សហរដ្ឋអាម៉េរិក នេះ នឹងបើកសន្នីសីទ ជាសាធារណមួយស្តីអំពី ស្ថានភាពទូទៅនៃបេសកកម្ម របស់ខ្លួន ដែលបានធ្វើឡើង អស់រយៈកាល ១០ឆ្នាំមកហើយនៅភពព្រះអង្គារ ដែលវានឹង ប្រារព្ធជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងរៀបចំឡើងនៅទីក្រុង ផាសាដេណា រដ្ឋកាលីហ្វញ៉ា សហរដ្ឋ អាម៉េរិក ដោយក្នុងនោះក៏មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ព្រមជាមួយបណ្តាញ វីដេអូ តាមអ៊ីធឺណែត របស់ណាសាផងដែរ។ មនុស្សសំខាន់ៗជាច្រើន នឹងចូលរួមនៅក្នុងកម្ម វិធីនោះ មានដូចជាងលោក ម៉ៃឃើល មេយើ ប្រធានក្រុម ដឹកនាំអ្នកវិទ្យាសាស្ត្រ ស្តីពីការ សិក្សាស្រាវជ្រាវនៅភពព្រះអង្គារ, លោក រ៉េយ អាវីដសុន អនុប្រធានក្រុមអង្កេតការស្រាវជ្រាវ នៅភពព្រះអង្គារ, ព្រមទាំងតំណាង សំខាន់ៗ មួយចំនួនទៀត។ គួរបញ្ជាក់ថា យាន្តភ្លោះដំបូងដែលបានជាន់លើដីភពព្រះអង្គារនោះ បានធ្វើឡើងនៅថ្ងៃ២៤ ខែមករា ឆ្នាំ ២០០៤ ដោយវាអាចផ្តល់ទិន្នន័យ ជាច្រើនពាក់ព័ន្ធ ទៅនឹងស្ថានភាពទូទៅនៅភព ក្រហម ជាពិសេស នោះគឺក្រុមអ្នកវិទ្យាសាស្ត្រអាចសន្មត់បានយ៉ាងច្បាស់ថា ភពអង្គារពិតជា មានលក្ខណៈស្រដៀង នឹងភពផែនដីនាពេលបច្ចុប្បន្ន បើយើងត្រឡប់ទៅកាន់ភពព្រះអង្គារ កាល ពីប៉ុន្មានពាន់លានឆ្នាំមុន និយាយរួមគឺអាចឲ្យជីវិតរស់នៅបានទៀតផង។




ប្រភពពីhttp://www.dap-news.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,