Tuesday, January 21, 2014

បាត់ដំបង៖ គ្រោះថ្នាក់ចរាចរ បើករថយន្តបុកពំនូកដី ក្រឡាប់ធ្លាក់ទៅក្នុងស្រែបណ្តាលឲ្យកុមារីម្នាក់ ជាក្មួយស្លាប់  និងស្រ្តីជាភរិយា រងរបួសធ្ងន់ បុរសបើកបររថយន្តជាប្តីរងរបួសស្រាល នាវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៤ នៅចំណុចតាម បណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១៨ ភូមិវាលទ្រា ឃុំអូរតាគី  ស្រុកថ្មគោល។
មន្រ្តីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើរថយន្តកាមរីពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ១៣៧៨ ភ.ព២ ស៊េរីឆ្នាំ១៩៨៨ បានបើកបរទិសដៅពីត្បូង ទៅជើង ក្នុងល្បឿន យ៉ាងលឿន។ លុះដល់កន្លែង កើតហេតុ ដោយងងិតពេក មើលផ្លូវមិនច្បាស់ បានជ្រុលចង្កូតទៅបុក ពំនូកដី ធ្វើឲ្យក្រឡាប់ធ្លាក់ស្រែបណ្តាលឲ្យ កុមារីម្នាក់ជាក្មួយ បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ រីឯស្រ្តីជាភរិយា រងរបួសធ្ងន់។ ដោយឡែកបុរសជាប្តី និង ជាអ្នកបើកបររថយន្តរងរបួសស្រាល។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថា កុមារីរងគ្រោះថ្នាក់ដល់ជីវិតមានឈ្មោះ យស់ វត្តី អាយុ ៤ឆ្នាំ។ បុរសជាប្តី និងជា អ្នកបើកបរមានឈ្មោះ សៅ ពិសី អាយុ ៣២ឆ្នាំ រីឯភរិយាមានឈ្មោះ វ៉ា វ៉ាន់ អាយុ ២៣ឆ្នាំ។ ជនរងគ្រោះមានទីលំ នៅក្នុងភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីកើតហេតុ នគរបាលចរាចរស្រុកថ្មគោល បានចុះជួយអន្តរាគមន៍ដឹកអ្នករបួសទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះ រីឯអ្នកស្លាប់ បានដឹកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តសមត្ថកិច្ច បានដឹកទៅរក្សាទុកនៅ អធិការដ្ឋានស្រុកបណ្តោះអាសន្ន៕



ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,