យ៉ាងហោចណាស់មានមនុស្សប្រុសស្រីប្រមាណ៧៤៥នាក់បានសម្រេចចិត្តស្រាតងូតទឹកសមុទ្រ ដើម្បីបំបែកកំណត់ត្រាងូតទឹកស្រាតធំបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០១៤នេះ។ ព្រឹត្តិការណ៍ដ៏ប្លែកនេះបានរៀបចំឡើងនៅឆ្នេរទេសចរ Gishorne ភាគឦសានប្រទេសនូវែលហ្សេឡង់។
សកម្មភាពអ្នកងូតទឹកស្រាតទាំងនេះ ត្រូវបានថតឡើងយ៉ាងត្រឹមត្រូវ និងមានចំនួនពិតប្រាកដ សម្រាប់បញ្ជូនទៅគណៈកម្មការកំណត់ត្រាពិភពលោក(Guinness World Records) ដើម្បីទទួលបានកំណត់ត្រាថ្មីជាផ្លូវការនៅក្នុងឆ្នាំនេះ។
កាលពីឆ្នាំទៅ ឆ្នេរខាងលើធ្លាប់ក៏ធ្លាប់បានរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ ដើម្បីបំបែកកំណត់ត្រាអ្នកហែលទឹកស្រាតធំបំផុតក្នុងលោកដែលមានចំនួនអ្នកចូលរួម៥០៦នាក់។ ក៏ប៉ុន្តែ កំណត់ត្រានេះ ត្រូវបានបំបែកដោយអ្នកងូតទឹកស្រាតនៅប្រទេសអេស្ប៉ាញ ដែលមានអ្នកចូលរួមប្រមាណជា៧២៩នាក់៕
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment