ការឈឺចាប់នៅត្រង់កញ្ចឹងកគឺជាជំងឺមួយដែលកើតមានជាញឹកញាប់។ ការឈឺចាប់នេះអាចកើតឡើងដោយសារតែភាពមិនធម្មតា និងជំងឺមួយចំនួន ហើយអាចចូលរួមដោយជាលិការទាំងអស់ក្នុងកញ្ចឹងកនោះទៀតផង។ ឧទាហរណ៍ មូលហេតុរបស់វាអាចមានដូចជា ជំងឺខូចទ្រនាប់ឆ្អឹងកង, របួសនៅកដូចជា ការវាយដោយខ្សែតី, ក្លនលានចេញពីទ្រនាប់ឆ្អឹងកងខ្នង, ឬការតឹងលើសរសៃប្រសាទ។ ការឈឺកញ្ចឹងកអាចកើតចេញពីការបង្ករោគដូចជា ការបង្ករោគដោយវីរុសនៅបំពង់កដែលជាហេតុនាំអោយហើមកូនកណ្តុរ និងឈឺកញ្ចឹងកបាន។ ការឈឺកញ្ចឹងកក៏អាចបណ្តាលមកពីការបង្ករោគដែលកម្រៗដែរដូចជា របេងលើកញ្ចឹងក, ការបង្ករោគទៅលើឆ្អឹងកងខ្នងត្រងក (ការរលាកឆ្អឹង និងរលាកទ្រនាបឆ្អឹងកងដោយបាក់តេរី) និងការរលាកស្រោមខួរក្បាល (ច្រើនទាក់ទងនឹងការរឹងក)។ ការឈឺកញ្ចឹងកក៏អាចកើតចេញពីការប៉ះពាល់ផ្ទាល់ទៅលើសាច់ដុំរបស់កដែរដូចជា ការឈឺសាច់ដុំ និងជំងឺ Polymyalgia Rheumatica។
កត្តាប្រឈមមុខរបស់វាមានដូចជា ការមានរបួសទាំងឡាយណាដែលមានការចូលរួមប៉ះទង្គិចដោយកីឡា, គ្រោះថ្នាក់ចរាចរ ឬការជក់សេះជាដើម។ ការបង្ការកុំអោយឈឺកញ្ចឹងករគួរតែធ្វើការហាត់ប្រាណពន្យឺតសាច់ដុំនៅក និងដាក់ទ្រនាប់ទប់ក៕
ប្រភពពីhttp://www.health.com.kh/
0 comments:
Post a Comment