Thursday, January 23, 2014

ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ Smart បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​បច្ចេកវិទ្យា 4G ដែល​ក្រុមហ៊ុន​អះអាង​ថា ជា​បច្ចេកវិទ្យា​ថ្មី​​និង​ដ៏​ទំនើប​​​​ដែល​នឹង​នាំ​បទពិសោធន៍​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត​នៅ​កម្ពុជា។

តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​ថា បច្ចេកវិទ្យា 4G LTE នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ ជាពិសេស​ល្បឿន​អ៊ីនធឺណិត​ដែល​លឿន​ជាង​ល្បឿន 3Gដល់ទៅ 10 ដង។
4G​ ជា​ពាក្យ​កាត់​នៃ fourth-generation wireless ដែល​ជា​បច្ចេកវិទ្យាឥត​ខ្សែ​​ជំនាន់​ចុង​ក្រោយ​គេ​បង្អស់ បន្ទាប់ពី​3G​ ជាមួយ​​ល្បឿន​រហូត​ដល់ 1Gbit/sec លឿន​ជាង 3G ដប់​ដង (3Gx10=4G)។ ប្រព័ន្ធ4G ចែក​ចេញ​ជា​ពីរ​គឺ LTE និង WiMAX ដែល​នេះ​ជា​បច្ចេកវិទ្យា​ដែល​​ឈាន​មុខ​គេ​នា​ពេល​បច្ចុប្បន្ន​នេះ។
កន្លង​ទៅ​ ក្រៅ​ពី​ក្រុមហ៊ុន Smart ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​ Cooltel ក៏​បាន​អះអាង​ពី​ការ​នាំ​បច្ចេកវិទ្យា 4G នេះ​ សម្រាប់​ប្រើប្រាស់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​ដែរ។
ថ្ងៃ​ខាង​មុខនេះ គេ​ជឿជាក់​ថា​​ក្រុមហ៊ុន​ទូរសព្ទ​​ជា​បន្ត​បន្ទាប់​​នឹង​នាំ​យក​បច្ចេកវិទ្យា 4G មក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​បច្ចេកវិទ្យា​​នេះ​កំពុង​ប្រើប្រាស់យ៉ាង​ទូលំទូលាយ​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍ​ជា​ច្រើន​នោះ។

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,