កាលពីម្សិលមិញនៅក្នុងពិព័រណ៍ផលិតផលបច្ចេកវិទ្យា CES នៅ Las Vegas ក្រុមហ៊ុន Toyota បានដាក់ពីគម្រោងលក់រថយន្តដើរដោយចំហេះអ៊ីដ្រូសែនដែលមិនប៉ះពាល់បរិស្ថាន។
ក្រោយពីធ្វើឲ្យពិភពលោកផ្អើលនឹងគម្រោងមួយនេះ Toyota ក៏ប្រកាសព្រមគ្នាពីរថយន្តតូចច្រឡឹងឆ្នាំ២០១៤ ដើរដោយថាមពលអគ្គិសនីដែលមានឈ្មោះថា i-ROAD ប៉ុន្តែរថយន្តដ៏តូចច្រឡឹងនេះ ខុសពីរយានយន្តទូទៅ ត្រង់ថាក្រៅពីមានរាងតូច កង់បីហើយនោះ កង់ខាងក្រោយមានតែមួយទៀត។
i-ROAD មានកង់៣ បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន Toyota។ គុណប្រយោជន៍នៃរថយន្តតូចច្រឡឹងនេះគឺប៉ះពាល់បរិស្ថានតិចតួចបំផុត ងាយស្រួលបត់ សម្រួលចរាចរណ៍លើដងផ្លូវបានរហ័សនិងមិនស្ទះដោយសាររាងតូច និងចំណេញកន្លែងចត។
i-ROAD នឹងបង្ហាញខ្លួនសាកល្បងឆ្នាំ២០១៤នេះ នៅ Toyota City ប្រទេសជប៉ុន និង Grenoble ប្រទេសបារាំង ៕
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment