Thursday, January 16, 2014

ភ្នំ​ថ្ម Guatapé ឬ​ឈ្មោះ​មួយ​ទៀត La Piedra គឺ​ជា​ថ្ម​ដ៏​ធំ​ ដែល​ស្ថិត​នៅ​ក្នុង​ក្រុង Guatapé រដ្ឋ Antioquia ប្រទេស​កូឡុំប៊ី។ ភ្នំ​ថ្ម​ទម្ងន់ ១០​លាន​តោន​នេះ ​មាន​កម្ពស់ ​២០០​ម៉ែត្រ​ពី​ដី ដែល​គេ​អាច​មើល​ឃើញ​ពី​ចម្ងាយ​រាប់​គីឡូម៉ែត្រ​ពី​ជុំ​វិញ​តំបន់​នោះ។ ថ្ម​ដែល​ស្ទើរ​តែ​គ្មាន​រុក្ខជាតិ​អ្វី​សោះ​នោះ មាន​ប្រហោង​មួយ​តាំង​ពី​លើ​ដល់​ក្រោម។ នៅ​ក្នុង​ប្រហោង​នោះ​ គេ​បាន​សាងសង់​ជណ្ដើរ​ឥដ្ឋ ៦៤៩​កាំ ដែល​មើល​ពី​ចម្ងាយ​ប្រៀប​ដូច​ជា​ថ្នេរ​ដេរ​ភ្ជាប់​ថ្ម​ភ្នំ​នោះ​ដូច្នោះ​ដែរ។
នៅ​លើ​កំពូល​ភ្នំ​​ដែល​ព័ទ្ធ​ជុំ​វិញ​ដោយ​របង​នោះ ក៏​មាន​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ និង​កន្លែង​សម្រាប់​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល។ អ្នក​លក់​ចំណី​អាហារ​នៅ ទី​នោះ​ក៏​មាន​តុ​កៅអី​សម្រាប់​ភ្ញៀវ​ទេសចរ​ ដែល​ពួក​គេ​អាច​អង្គុយ​ពិសា​អាហារ​ឆ្ងាញ់​ៗ និង​កម្សាន្ត​អារម្មណ៍​ជាមួយ​ទស្សនីយភាព​ដ៏​ល្អ​វិសេស​ពី​គ្រប់​ជ្រុង នៅ​លើ​កំពូល​ភ្នំ។

ភ្នំ​នេះ​ស្ថិត​នៅ​លើ​ព្រំ​ដែន​នៃ​​ក្រុង​ ២​គឺ Guatapé និង El Peño។ ប្រជាជន​រស់​នៅ​ក្រុង​ទាំង​ ២​នេះ​សុទ្ធ​តែ​អះអាង​ថា​ភ្នំ​នេះ​ស្ថិត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ មាន​ពេល​មួយ​នោះ អ្នក​រស់​នៅ​ក្រុង Guatapé បាន​សម្រេច​ចិត្ត​បញ្ចប់​បញ្ហា​នោះ​ដោយ​គូរ​ឈ្មោះ​ក្រុង​របស់​គេ​ធំ​ៗ​លើ​ជញ្ជាំង​ភ្នំ​នេះ។ នៅ​ពេល​ដែល​អ្នក​រស់​នៅ​ក្រុងEl Peño បាន​ដឹង​ពី​រឿង​នេះ​គេ​ក៏​បាន​លើក​គ្នីគ្នា​ជា​ច្រើន​មក​បញ្ឈប់​ការងារ​នេះ។ មាន​តែ​អក្សរ “G” និង​ផ្នែក​ខ្លះ​ៗ​នៃ​អក្សរ “U” តែ​ប៉ុណ្ណោះ​ដែល​គេ​គូរ​ហើយ។ អក្សរ​ធំ​ៗ​ទាំង​ពីរ​នេះ​នៅ​តែ​អាច​មើល​ឃើញ​នៅ​ប៉ែក​ខាង​ជើង​នៃ​ភ្នំ​នោះ។
ភ្នំ​នេះ​ត្រូវ​បាន​គេ​ឡើង​ជា​លើក​ដំបូង​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៥៤ ដោយ​អ្នក​ឡើង​ភ្នំ​ ៣​នាក់​ដោយ​ប្រើ​ឈើ​ជាប់​នឹង​ក្រហែង​ថ្ម​នោះ ហើយ​ជណ្ដើរ​ឥដ្ឋ​ក៏​ត្រូវ​បាន​សាងសង់​នៅ​ពេល​ក្រោយ។
រីករាយ​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​តំបន់​ទេសចរណ៍​នេះ​ខាងក្រោម៖





ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,