Friday, January 24, 2014

យូអិន៖ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជានិតកូរ៉េ ឬកូរ៉េខាងជើង នៅថ្ងៃសុក្រ ទី២៤ ខែមករា នៅក្នុងសន្និសីទ សារព័ត៌មាន របស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យ បញ្ចប់ការឈ្លានពានគ្នា រវាងកូរ៉េខាងជើង និងប្រទេស កូរ៉េខាងត្បូង និងថែមទំាងបានស្នើ ទៅរដ្ឋាភិបាលទីក្រុង សេអ៊ូល ឲ្យបញ្ឈប់គម្រោងការណ៍ ធ្វើសមយុទ្ធយោធា រួមគ្នា ជាមួយនឹងសហរដ្ឋអាម៉េរិកផងដែរ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០១៤ ដោយផ្នែកតាមការលើកឡើង របស់លោក ស៊ីន សុនហូ អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ ដែលបានលើកឡើងជាថ្មី ម្តងទៀត នូវសំណើដើមចំនួនបី នៃលិខិតចំហរពីរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ទៅរដ្ឋាភិបាលទីក្រុង សេអ៊ូល កាលពីខែមុន និងថែមទំាងបានអំពាវនាវឲ្យ បញ្ចប់ការឈ្លានពានគ្នាទៅវិញទៅមក រួមទំាងផ្នែកយោធាផងដែរ រវាងប្រទេសបងប្អូនគ្នាទំាងពីរ ដើម្បីបញ្ឈប់ និងការពារការប្រឈម មុខដាក់គ្នាផ្នែកនុយក្លេអ៊ែរ។ លោក ហូ និយាយថា «យើងស្នើឲ្យមានការចាត់វិធានការ ក្នុងកម្រិតមួយដើម្បីទទួលបាន គុណប្រយោជន៍ ចំពោះ ភាគីទំាងពីរទៅវិញទៅមក ដើម្បីការពារពី មហាមហន្តរាយ នៅក្នុងឧបទ្វីបកូរ៉េ»។ មន្រ្តីទូតកូរ៉េខាងជើងរូបនោះ បន្ថែមថា ប្រសិនបើសមយុទ្ធរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក មិនបានលុបចោល សមយុទ្ធនោះទេ យល់ល្អពួកគេគួរតែធ្វើនៅតំបន់ ដែលដាច់ឆ្ងាយ ឬនៅក្នុងទឹកដី សហរដ្ឋអាម៉េរិក ដែលស្ថិតនៅឆ្ងាយពី បូរណភាពទឹកដី ដែលមានដែនសមុទ្រ និងដែនអាកាស នៃឧបទ្វីបកូរ៉េ។ សូមបញ្ជាក់ថា គណៈកម្មការការពារជាតិរបស់កូរ៉េខាងជើង បានដាក់សំណើចំនួនបីចំណុច កាលពីថ្ងៃទី១៦ ខែមករា ដោយអំពាវនាវឲ្យប្រទេសទំាងពីរ ព្រមព្រៀងគ្នា ដើម្បីជំរុញឲ្យមានទំនាក់ទំនង រួមគ្នាចាប់ពីថ្ងៃទី៣១ ខែមករាទៅ និងឲ្យកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធប្រចាំឆ្នាំ របស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក ៕

ប្រភពពីhttp://www.dap-news.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,