Saturday, March 8, 2014


ការ​ដែល​មាន​បញ្ហា​ដុះ​ខ្លាញ់​ក្បាលពោះ​អាច​ធ្វើ​អោយ​រំខាន​ដល់​រូបរាង​ខាងក្រៅ និង​ផ្តល់​ផល​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​មួយចំនួន​ដល់​អ្នក​ទៀតផង​។ មនុស្ស​បែប​នេះ​មិន​មាន​អារម្មណ៍​ថា​មាន​ផាសុខភាព​ចំ​ពោះ​ខ្លួនឯង​ទេ ព្រោះ​ពួកគេ​យល់​ថា​ខ្លួន​ពិតជា​ពិបាក​មើល​ណាស់​។ 

​ក្រៅពីនេះ ការ​ដែល​ដុះ​ខ្លាញ់​ក្បាលពោះ​ច្រើនពេក អាច​បណ្តាលអោយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​បេះដូង និង​មហារីក​ទៀង​ផង​។ ដូច្នេះ​តើ​មាន​អ្វី​ទៅ​ដែល​អាច​ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​បាន​លឿន​?

​កុំ​ភ្លេច​ញ៉ាំ​អាហារ​ពេលព្រឹក​
​ខ្ញុំ​ដឹង​ថា អ្នក​ខ្លះ​ប្រហែលជា​ឆ្ងល់​ហើយ​ថា​តើ​ការធ្វើ​បែប​នេះ​អាច​មាន​ប្រយោជន៍​ក្នុងការ​សម្រក​ខ្លាញ់​ក្បាលពោះ​ដូច​ម្តេចទៅ​។ ខ្ញុំ​ឆ្ងល់​ណាស់​ថា​តើ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​មាន​ទំនាក់ទំនង​អ្វី​ទៅ​ជាមួយ​នឹង​ការ​សម្រក​ខ្លាញ់​ក្បាលពោះ​។ បើ​យោង​ទៅតាម​អ្នកជំនាញ​បានអោយដឹងថា បើសិន​ជា​អ្នក​ញ៉ាំ​អាហារ​ពេលព្រឹក​ប្រហែលជា រយៈពេល​មួយ​ម៉ោង​ក្រោយ​ពី​ភ្ញាក់​ពី​ដេក អ្នក​នឹង​ធ្វើ​រឿង​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួនឯង ព្រោះ​វា​នឹង​ជួយ​អោយ​ចំនួន​អាំង​ស៊ុយ​លីន​នៅ​ហ្នឹង​ល្អ ព្រមទាំង​កាត់​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ដែល​ធ្វើអោយ​ដុះ​ខ្លាញ់​ក្បាលពោះ​ទៀតផង​។ ជាមួយគ្នានេះ​ដែរ​ចូរ​ញ៉ាំ​អាហារ​ពេលព្រឹក​ដែល​មាន​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​អោយបាន​ច្រើន​, ស៊ុត​, ផ្លែឈើ និង​បន្លែ​ជាដើម​។

​ចៀស​អោយ​ឆ្ងាយ​ពី​អាហារ​ដែល​ធ្វើអោយ​ឡើង​ខ្លាញ់​ក្បាលពោះ​
​អាហារ​ទាំង​នេះ​គួរតែ​ចៀសវាង​អោយ​ឆ្ងាយ​បើសិនជា​អ្នក​ចង់​សម្រក​ខ្លាញ់​ក្បាលពោះ​។ តើ​អាហារ​ទាំងនេះ​មានដូចជា នំ​ស្រួយ​, នំ​កញ្ចប់​ផ្អែមៗ និង​ផា​ស្តា​ជាដើម​។ 

​ហាត់ប្រាណ​ទៀងទាត់​
​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​រាងកាយ​។ ការ​ហាត់ប្រាណ​មិន​ត្រឹមតែ​ជួយ​អោយមាន​សុខភាព​ល្អ​ទេ តែ​វា​ក៏​មាន​ប្រយោជន៍​ផ្សេង​ទៀត​ច្រើន​ដែរ ជាពិសេស​ការ​សម្រក​ខ្លាញ់​ក្បាលពោះ​តែម្តង​។ ការរត់​តិចៗ ឬ​រត់​រយៈពេល​យ៉ាងហោចណាស់ ៣០​នាទី​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​រឿង​ដែល​គួរ​ធ្វើ​បើសិនជា​ចង់​សម្រក​ខ្លាញ់​ក្បាលពោះ​អោយបាន​លឿន​។ 

​យកឈ្នះ​ស្ត្រេ​ស​អោយបាន​

​ស្ត្រេ​ស​គឺជា​រឿង​មួយ​គ្រោះថ្នាក់​បំផុត ហើយ​វា​ក៏​ជា​អ្នក​ធ្វើ​អោយ​ខ្លាញ់​ក្បាលពោះ​ដុះ​យ៉ាង​ច្រើន​ដែរ​។ បើ​យោង​ទៅ​តាម​ការសិក្សា​បានអោយដឹងថា នៅពេល​រាងកាយ​ចេះ​តែ​ផលិត​ស្ត្រេ​ស​អ័រម៉ូន​ដោយសារតែ​មនុស្ស​កើត​ស្ត្រេ​ស​រហូត បុគ្គល​នោះ​នឹង​មាន​ឱកាស​ដុះ​ខ្លាញ់​ក្បាលពោះ​កាន់តែច្រើន​។ 

​ផឹកទឹក​អោយបាន​ច្រើន​
​អ្នក​ប្រហែលជា​ធ្លាប់​លឺ​ម្តង​ហើយ​ថា​ទឹក​គឺជា​ឱសថ​ដ៏​ល្អ​បំផុត​សម្រាប់​រាងកាយ​។ អ្នកខ្លះ​និយាយថា គ្មាន​ជំងឺ​ណា​ដែល​ទឹក​មិន​អាច​ព្យាបាល​បាន​នោះទេ​។ ទឹក​បាន​សាង​នូវ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ជាច្រើន​សម្រាប់​រាងកាយ និង​សុខភាព​របស់​យើង​។ ទឹក​ក៏​ជួយ​សម្រក​ជាតិ​ខ្លាញ់​ក្នុង​ក្បាលពោះ​បាន​លឿន​ដែរ​។ បើ​យោង​ទៅ​តាម​ការសិក្សា​បានអោយដឹងថា មូលហេតុ​ដែល​វា​ទៅ​សម្រក​ខ្លាញ់​នៅ​ក្បាលពោះ​ដោយសារតែ នៅ​ពេល​អ្នក​ទទួល​ទាន​ទឹក​ច្រើន​រាល់ថ្ងៃ វា​អាច​នឹង​ជម្រុញ​អោយ​មាន​ការរំលាយ​អាហារ​កាន់តែ​ច្រើន​ក្នុង​រាងកាយ ពេល​នោះ​ខ្លាញ់​នៅ​ក្បាលពោះ​នឹង​ស្រក​។ 

​ចូរ​ញ៉ាំ​អាហារ​ដែល​ទៅ​រំលាយ​ខ្លាញ់​ក្បាលពោះ​

​អាហារ​ទាំងនោះ​គឺជា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ Monounsaturated Fats​។ អ្នក​អាចរ​កវា​បាន​នៅក្នុង​គ្រាប់​ធញ្ញជាតិ​, និង​ប្រេង​អូ​លីវ​។ ក្រៅពីនេះ យើង​ក៏​មាន​អាហារ​ផ្សេងៗ​ទៀត​ដែរ​ដូចជា តែ​បៃតង​, ផ្លែ​បឺ និង​គ្រាប់​ធញ្ញជាតិ​បែប Whole Grains សម្រាប់​ទៅ​រំលាយ​ជាតិ​ខ្លាញ់​ក្បាលពោះ​។ ដូច្នេះ​អ្នក​គួរតែ​ទទួល​ទាន​វា​ជា​ប្រចាំ​៕


ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,