កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង LG បានចេញសេចក្ដីប្រកាសព័ត៌មានថាខ្លួននឹងចេញស្មាតហ្វូនស៊េរីក្រោយ LG G Pro 2 នៅក្នុងព្រឹត្តិការណ៍សមាជទូរសព្ទពិភពលោក MWC នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ នៅចុងខែក្រោយនេះ។
ប៉ុន្តែ LG មិនបានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ G Pro 2 នេះឡើយ ហើយរូបភាពរបស់ G Pro 2 ក៏មិនបានបង្ហាញដែរ។ LG G Pro 2 គឺជាជំនាន់ក្រោយរបស់ LG G Pro។
LG Optimus G Pro
យោងតាមរបាយការណ៍មុនៗបានឲ្យដឹងថា G Pro 2 មានអេក្រង់ ៦ អ៊ីញ ជាមួយនឹង resolution Full HD (1920-1080), Qualcomm Snapdragon 800 processor ជាមួយ RAM 3GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ។ លើសពីនេះ G Pro 2 នឹងបំពាក់បច្ចេកវិទ្យាស្កេនក្រយៅដៃ ខណៈដែលG Pro 2 ក៏មានសមត្ថភាពអាចជំនួស Galaxy Note 3 របស់ Samsung បានផងដែរ ព្រោះSpecs សឹងតែស្រដៀងគ្នា៕
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment