ទំនាក់ទំនងដែលសមហេតុផលរវាងទូរស័ព្ទដៃ និងជំងឺមហារីកគឺស្ថិតនៅក្នុងភាពចម្រូង ចម្រាសនៅឡើយ។មានការសិក្សាដែលចំនាយពេលអស់ជាច្រើនឆ្នាំនៅលើផល់ប៉ះពាលរបស់ទូរស័ព្ទដៃ និងមហារីក។ បច្ចុប្បន្ននេះមិនទាន់មានការមូលមតិគ្នាអំពីកម្រិតនៃហានិភ័យនៃជំងឺមហារីកដោយសារការប្រើប្រាស់ទូរស័ព្ទដៃនៅឡើយ។
ការព្រួយបារម្ភជាចម្បងជាមួយនឹងការប្រើទូរស័ព្ទដៃ និងជំងឺមហារីកត្រូវបានគេមើលឃើញថា ជាការវិវត្តនៃដុំសាច់ខួរក្បាលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ទូរស័ព្ទដៃនេះ។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាការកើនឡើងបន្តិចបន្តួចនៃអត្រានៃដុំសាច់ក្នុងខួរក្បាល មានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម្លេះ ប៉ុន្តែទូរស័ព្ទដៃមិនទាន់ត្រូវបានប្រើនៅឡើយ ក្នុងអំឡុងពេលឆ្នាំ១៩៧០នោះ។ ផ្ទុយទៅវិញការកើនឡើងនេះវាទំនងជាទាក់ទងកាន់តែច្រើន ទៅនឹងកត្តាផ្សេងទៀតដូចជាការកើនឡើងនៃការចូលមកព្យាបាលជំងឺ និងការរីកចំរើន នៅក្នុងផ្នែករូបភាពវេជ្ជសាស្ត្រក្នុងការធ្វើរោគវិនិច្ឆ័យ។
ដូច្នេះតើអ្វីដែលក្រុមអ្នកស្រាវជ្រាវបានសិក្សាអំពីទូរស័ព្ទដៃ និងជំងឺមហារីក? ខាងក្រោមនេះជាលទ្ធផលនៃការសិក្សានានារបស់អ្នកស្រាវជ្រាវ:
- នៅក្នុងការសិក្សាមួយដែលបានធ្វើទៅលើអ្នកប្រើប្រាស់ទូរស័ព្ទដៃច្រើនជាង៤២០០០០នាក់ក្នុងរយៈពេលជាង២០ឆ្នាំអ្នកស្រាវជ្រាវមិនបានរកឃើញភស្ដុតាងនៃការផ្សារភ្ជាប់គ្នារវាងទូរស័ព្ទដៃ និងដុំសាច់ខួរក្បាលនោះទេ។
- ការសិក្សាមួយផ្សេងទៀតបានរកឃើញថាការផ្សារភ្ជាប់គ្នារវាងការប្រើទូរស័ព្ទដៃ និងជំងឺមហារីកក្រពេញទឹកមាត់(salivary malignancy)។ ទោះជាយ៉ាងណាមានតែ មួយចំនួនតិចនៃអ្នកដែលបានយកមកសិក្សាតែប៉ុណ្ណោះដែលមានដុំសាច់មហារីក។
- ការសិក្សាថ្មីមួយផ្សេងទៀតបានណែនាំថាមានការកើនឡើងនូវហានិភ័យដែលអាចធ្វើ អោយមានជំងឺមហារីglioma ដែលជាប្រភេទជាក់លាក់មួយនៃដុំសាច់ក្នុងខួរក្បាល សម្រាប់អ្នកប្រើទូរស័ព្ទដៃច្រើន ប៉ុន្តែមិនមានការកើនឡើងនៅក្នុងលើគ្រប់ប្រភេទនៃដុំ សាច់ក្នុងខួរក្បាលទាំងអស់នោះទេ។
បន្ទាប់ពីការវាយតម្លៃការសិក្សាជាច្រើននៅលើលទ្ធភាពនៃការតភ្ជាប់គ្នារវាងការប្រើទូរស័ព្ទដៃ និងមហារីកglioma និងដុំសាច់ក្នុងខួរក្បាលដែលមិនមែនជាជំងឺមហារីករួចមកសមាជិកនៃ ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីកដែលជាផ្នែកមួយនៃអង្គការសុខភាពពិភពលោកបានព្រមព្រៀងគ្នាថាវាជាភស្តុតាងដែលកំណត់ថាវិទ្យុសកម្មរបស់ទូរស័ព្ទដៃគឺ ជាភ្នាក់ងានៃមហារីក( Carcinogen ) ។
សម្រាប់ពេលនេះគ្មាននរណាម្នាក់ដឹងថាតើទូរស័ព្ទដៃមានសមត្ថភាពក្នុងការបង្កឱ្យមាន ជំងឺមហារីកនៅឡើយទេ។ បើទោះបីជាការសិក្សារយៈពេលវែងគឺនៅតែបន្ត។ សព្វថ្ងៃនេះមិនមានភស្តុតាងណាដែលជឿជាក់ថាការប្រើប្រាស់ទូរស័ព្ទដៃបង្កើនហានិភ័យនៃ ជំងឺមហារីកនោះទេ។ ប្រសិនបើអ្នកមានការព្រួយបារម្ភ អំពីផលប៉ះពាល់របស់ទូរស័ព្ទដៃ និងជំងឺមហារីកសូមពិចារណាពីការកម្រិតការប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នក ឬនិយាយដោយ បើកសម្លេងចេញក្រៅ ឬប្រើកាស និងដាក់ឲ្យឆ្ងាយពីក្បាលរបស់អ្នក៕
ប្រភពពីhttp://www.health.com.kh/
0 comments:
Post a Comment