ក្រុមហ៊ុន LG បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះនៅក្នុងពិព័រណ៍ផលិតផលបច្ចេកវិទ្យា CES ថា ស្មាតហ្វូនសេរ៊ី G-Flex កោងនិងអាចពត់បានបន្តិចរបស់ខ្លួននោះ នឹងចាប់ផ្ដើមដាក់លក់នៅអាមេរិកត្រឹមខែមេសាខាងមុខនេះ ដោយមានដៃគូសហការពីក្រុមទូរគមនាគមន៍ AT&T, Sprint និង T-Mobile។
ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូងនេះមួយនេះ បានបញ្ចេញស្មាតហ្វូនដែលមានទំហំ ៦ អ៊ីញបំពាក់ដោយបច្ចេកវិទ្យាទំនើបមួយនេះកាលពីចុងខែតុលាឆ្នាំមុន ប៉ុន្តែមានតែនៅកូរ៉េខាងត្បូង ហុងកុង និងសិង្ហបុរីប៉ុណ្ណោះ។
ចំពោះតម្លៃនៅអាមេរិកមិនត្រូវបានគេបញ្ចេញឲ្យដឹងនៅឡើយ ប៉ុន្តែតម្លៃទីផ្សារបច្ចុប្បន្នគឺប្រហែល ៩៤០ ដុល្លារអាមេរិកឯណោះ។
កាលពីខែតុលាកន្លងទៅ ក្រុមហ៊ុន Samsung ក៏បានដាក់លក់ Galaxy Round (ទំហំ៥,៧អ៊ីញ) ដែលជាប្រភេទស្មាតហ្វូនកោងផងដែរ។
កាលពីខែតុលាកន្លងទៅ ក្រុមហ៊ុន Samsung ក៏បានដាក់លក់ Galaxy Round (ទំហំ៥,៧អ៊ីញ) ដែលជាប្រភេទស្មាតហ្វូនកោងផងដែរ។
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment