ណៃរ៉ូប៊ី៖ មូលនិធិកុមារ របស់អង្គកាសហប្រជាជាតិ ដែលហៅកាត់ថា យូនីសេហ្វ បានឲ្យដឹងកាលពីថ្ងៃអង្គារ ទី២១ ខែមករាថា យន្តហោះដឹកជំនួយ មនុស្សធម៌ចំនួនពីរគ្រឿង ដោយមួយគ្រឿងៗ ដឹកជំនួយ សង្រ្គោះបន្ទាន់ ៣៥តោន ដើម្បីសង្គ្រោះកុមារ និងស្រ្តី នៅក្នុងប្រទេស ស៊ូដង់ខាងត្បូងនោះ បានធ្វើដំណើរមកដល់ ប្រទេសនេះហើយកាលពីថ្ងៃអង្គារ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០១៤ថា ការផ្គត់ផ្គង់ដ៏សំខាន់ ត្រូវបានគេរំពឹងថា នឹងជួយឲ្យកុមារ និងស្ត្រីរាប់ពាន់នាក់ ដែលបានផ្លាស់ទីលំនៅ ដោយការប៉ះទង្គិចគ្នា នៅក្នុងប្រទេសក្មេងខ្ចី បំផុតនៅលើពិភពលោក។
មន្រ្តីអង្គការយូនីសេហ្វ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ក្នុងទីក្រុង ណៃរ៉ូប៊ីថា «យន្ដហោះបាននាំយក ថ្នាំព្យាបាលជម្ងឺគ្រុនចាញ់ ជម្ងឺរលាកសួត ជម្ងឺរាគរូស និងការកង្វះអាហារូបត្ថម្ភ ក៏ដូចជាសរធាតុចិញ្ចឹម, វីតាមីនអង់ទីប៊ីយ៉ូ, និងថ្នាំបំបាត់ការឈឺចាប់ ដែលអាចសម្លាប់កុមារបាន»។
ការផ្គត់ផ្គង់ ត្រូវបានធ្វើឡើងចំពោះអ្នកដែលផ្លាស់ប្តូរ ទីលំនៅជាច្រើន ដែលបានកើនឡើង យ៉ាងឆាប់រហ័ស រហូតមកដល់ពេលនេះ ព្រមទំាងប្រជាជនជាង ពាក់កណ្តាលលាននាក់ ដែលត្រូវបានគេប៉ាន់ប្រមាណថា បានចាកចេញពីផ្ទះរបស់ពួកគេ។
អនុប្រធានអង្គការ កម្មវិធីសង្រ្គោះបន្ទាន់ របស់អង្គការ យូនីសេហ្វ លោក ឌ័រម៉ុន ខាធី បានឱ្យដឹងថា ការផ្គត់ផ្គង់នោះរួមមាន ឧបករណ៍ឆ្មប និងឧបករណ៍វះកាត់ ឧបករណ៍ផ្នែកសម្ភព រួមទំាងឧបករណ៍ផ្សេងទៀត ដែលនឹងជួយសម្រាប់ ផ្តល់ទឹកស្អាត និងផ្នែកអនាម័យ រួមទំាងភួយ ដែលជំនួយទំាងនេះ ត្រូវបានគេរំពឹង នឹងជួយដល់កុមារ និងស្ត្រី រាប់ពាន់នាក់ ដែលកំពុងត្រូវការយ៉ាងខ្លាំងនៅទូទាំងប្រទេស ស៊ូដង់ខាងត្បូង ៕
ប្រភពពីhttp://www.dap-news.com/
0 comments:
Post a Comment