Thursday, January 23, 2014

វ៉ាសរ៖ យោងតាមសារព័ត៌មានរបស់ប៉ូឡូញ បានផ្សាយថា ប្រធានាធិបតីប៉ូឡូញ លោក ប្រុននីស្ល កូម៉ូរ៉ូស្គី បានឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ ជាមួយសមភាគីអ៊ុយក្រែនលោក វិកទ័រ យ៉ានូកូវិក បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃពុធ នៅទីក្រុង គៀវ បណ្តាលឲ្យមានមនុស្ស ស្លាប់យ៉ាងហោចណាស់ ០៣នាក់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើងរបស់លោក ចារ៉ូមៀ សូកូឡូស្គី រដ្ឋមន្រ្តីអមប្រធានាធិបតី ប្រាប់សារព័ត៌មានក្នុងស្រុកថា «ប្រធានាធិបតី កូមូរ៉ូស្គី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លំាង ចំពោះការកើនឡើងជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឲ្យមានអ្នករងគ្រោះរហូតដល់ស្លាប់ ក្នុងការប៉ះទង្គិចគ្នា ក្នុងទីក្រុង គៀវ ហើយលោកប្រធានាធិបតី ក៏បានអំពានាវឲ្យមានការចាត់វិធានការ ដើម្បីបញ្ឈប់ការបង្ហូរឈាមគ្នានេះផងដែរ»។
នៅក្នុងពេលសន្ទនាគ្នាតាមទូរស័ព្ទ នៃប្រមុខដឹកនាំទំាងពីរ ប្រធានាធិបតីនៃប្រទេសទំាងពីរ ក៏បានពិភាក្សាអំពីគ្រោងការណ៍ដ៏មានសក្តានុពល ដើម្បីបញ្ចប់វិបត្តិនេះ ហើយលោក កូម៉ូរ៉ូស្គី ក៏បានដឹងថា ប្រធានាធិបតី យ៉ានូកូវិក បានចាប់ផ្តើមពិភាក្សាជាមួយ មេដឹកនាំបក្សជំទាស់បីធំៗ ក្នុងប្រទេស អ៊ុយក្រែនហើយដែរ៕
​​​                                                     ប្រធានាធិបតីប៉ូឡូញ លោក ប្រុននីស្ល កូម៉ូរ៉ូស្គី

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,