Thursday, January 16, 2014

ការសិក្សាថ្មីមួយដែលចេញ ថ្ងៃនេះបានបញ្ជាក់ថា ការលក់របស់ក្រុមហ៊ុន Apple និង Samsung កំពុងតែកើនឡើងឥតឈប់ឈរ លើសដាច់គូប្រកួតផ្សេងៗទៀតរបស់ពួកគេ នៅក្នុងទីផ្សារអាមេរិក។
ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានកើនឡើងដល់ ៤២%នៅក្នុងត្រីមាសទីបួននៃឆ្នាំ២០១៣ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុម NPD ដែលធ្វើអោយក្រុមហ៊ុន Apple មួយនេះបានកើនឡើង ៧%បើធៀបទៅនឹងភាគហ៊ុន ក្នុងទីផ្សារកាលពីឆ្នាំមុន៣៥%។ តែនៅក្នុងនោះ ក៏មិនបញ្ជាក់ថា ទូរស័ព្ទ iPhone 5S និង iPhone 5C គឺជាគន្លឹះសំខាន់តែមួយគត់ សម្រាប់ការរីកចម្រើនរបស់ Apple នោះទេ។
អ្នកនាំពាក្យអោយក្រុម NPD ម្នាក់បាននិយាយថា ក្រុមហ៊ុន T-Mobile បានចាត់ទុកទូរស័ព្ទ iPhone គឺជាកត្តាសំខាន់តាំងពីឆ្នាំមុន។ នៅខណៈពេលនេះដែរ ឧបករណ៍របស់ Samsung ដែលដំនើរការដោយកម្មវិធី Android នោះ ភាគហ៊ុនក៏មានការកើនឡើងដល់ ២៦% នៅក្នុងត្រីមាសចុងក្រោយនេះ ដែលវាមានការកើនឡើង៤%បើធៀបនឹងឆ្នាំ២០១២។
សរុបមកវិញ Apple និង Samsung ក្តោបក្តាប់បាន៦៨%នៃទីផ្សារទូរស័ព្ទដៃ smartphone ដែលបន្សល់តែចន្លោះបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់គូប្រកួតប្រជែងរបស់ពួកគេ ស្របពេលដែលមានការអះអាងថា ប្រជាជនសហរដ្ឋអាមេរិក៦ ក្នុងចំណោម ១០នាក់ ដែលមានទូរស័ព្ទ smartphone ប្រើប្រាស់។


0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,