ក្រុមហ៊ុន Apple ត្រូវគេរាយការណ៍បានព្រមព្រៀងសហការជាមួយក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូងអំពីការផ្គត់ផ្គង់អេក្រង់ OLED បត់បានទំហំ ១.៥២ អ៊ីញ សម្រាប់ផលិត iWatch ដែលល្បីល្បាញយូរមកហើយក្នុងពាក្យចចាមអារ៉ាម តែមិនទាន់ចេញរូបរាងនោះ។ ពាក្យចចាមអារ៉ាមនេះលេចចេញពីគេហទំព័រកូរ៉េខាងត្បូង Ddaily។
របាយការណ៍នេះបញ្ជាក់ថា ការផលិតអេក្រង់ទាំងនេះនឹងចាប់ផ្ដើមនៅត្រីមាសទី៣នៃឆ្នាំ ២០១៤ នេះ ដោយមានចំនួន ២ លានអេក្រង់។ ដោយឡែក LG ក៏បានចាប់ផ្ដើមផលិតកម្មអេក្រង់កញ្ចក់កោងដ៏ច្រើនសន្ធឹករបស់ខ្លួនរួចហើយ សម្រាប់ផលិតផលស្មាតហ្វូនស៊េរីក្រោយរបស់ LG គឺ G Flex ដែលស្មាតហ្វូននេះមានអេក្រង់កោង និងអាចបត់បាន។
យោងតាមប្រភពដដែល Apple បានពន្យារពេលលើគម្រោងទូរទស្សន៍របស់ខ្លួន ដោយផ្ដោតតែលើ iWatch និងព្យាយាមបង្កើនអាយុជីវិតថ្ម បើទោះជាមានបញ្ហាខាងផលិតកម្មក៏ដោយ។ iWatch នឹងមានបំពាក់បច្ចេកទេសសាកថ្មតាម wireless និងមានទំហំសម្រាប់បុរស-ស្ត្រីផ្សេងៗគ្នា។
ប្រភពពីhttp://news.sabay.com.kh/

0 comments:
Post a Comment