Thursday, January 16, 2014

អង់គ្លេស៖ សម្រាប់ការប្រកួតសប្តាហ៍ទី ២២ ក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស គឺជាការជួបគ្នា រវាងក្លិបខ្លាំង តោខៀវ និង បិសាចក្រហម ដោយតោខៀវជាម្ចាស់ផ្ទះ ដែលធ្វើឡើងនៅថ្ងៃទី ១៩ ខែ មករា ត្រូវនឹងថ្ងៃអាទិត្យខាងមុខនេះ វេលាម៉ោង ១៦ និង ០០ នាទី ត្រូវនឹងម៉ោងនៅកម្ពុជាវេលាម៉ោង ១១ និង ០០ នាទី ។
សម្រាប់ការធ្វើដំណើរ ទៅកាន់ពហុកីឡដ្ឋាន STAMFORD BRIDGE របស់ David Moyes កាន់តែមានភាព រកាំរកូសខណៈដែល តោខៀវនៅរដូវកាលនេះ សឹងតែឈ្នះរាល់ការប្រកួតទៅហើយ នោះ ។  សម្រាប់ការប្រកួត ចុងក្រោយរបស់បិសាចក្រហម ឈ្នះ ក្លិប  Swansea ដោយគ្រាប់បាល់ ២-០ នៅលើទឹកដីរបស់ខ្លួន ។ស្របពេល ដែលក្លិបតោខៀវឈ្នះ Hull City នៅក្រៅទឹកដី ដោយគ្រាប់បាល់ ២-០ ដូចគ្នានោះ ។
បើងាកទៅមើលប្រវត្តិនៃការជួបគ្នា កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៣ ពោលគឺ ៤ខែមុន ក្លិបបិសាចក្រហម ជាម្ចាស់ផ្ទះមិនអាចធ្វើអ្វីតោខៀវ បានសម្រេចឡើយដោយត្រឹមតែលទ្ធផល ០-០ តែប៉ុណ្ណោះ។ ទន្ទឹមជាមួយ គ្នានេះដែរសម្រាប់ការប្រកួតលើកនេះ អ្នកតាមដានវិស័យ កីឡាករបាល់ទាត់ របស់អង់គ្លេស ជឿជាក់ថា បិសាចក្រហម ប្រាកដជាចាញ់យ៉ាងអាម៉ាសមុខ ក្រោមទម្រង់លេងរបស់ តោខៀវ ខណៈដែល ក្លិបមួយនេះ កំពុងតែយ៉ាប់យឺនរាងកីឡាករ ដោយអ្នកខ្លះរបួស និងអ្នកខ្លះ ហាត់មិនដិតដល់នោះ៕

ប្រភពពីhttp://lookingtoday.com

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,