ប្រិយមិត្តមួយចំនួននិយមប្រើប្រាស់ iDevices ខ្លះដេកមិនលក់បក់មិនល្ហើយ និងខិតខំស្វែងរកច្រកផ្លូវដោះស្រាយ ខណៈ Jailbreak iOS 7 រួចនៅមានបញ្ហា។ ចំណែកប្រិយមិត្តមួយចំនួនទៀតក៏សប្បាយរីករាយ និងមមាញឹកជាមួយការលេងស្ទីល និងកម្សាន្តជាមួយកម្មវិធីល្អៗដែលខ្លួនពេញចិត្ត។
លោក សំ តារា បុគ្គលិកក្រុមហ៊ុនឯកជនមួយបានឲ្យដឹងថា ក្រោយពេល iOS 7 ត្រូវគេដាក់ឲ្យ Jailbreak លោកតែងតែធ្វើតេស្តកម្មវិធីថ្មីៗនៅលើទូរសព្ទ iPhone 5S របស់លោក រាល់ពេលទំនេរពីការងារ។ លោកបន្តថា លោកតែងតែជួបបញ្ហា ប៉ុន្តែមិនជាប៉ះពាល់អ្វីនោះទេ ដោយគ្រាន់តែពេលខ្លះមិនអស់ចិត្តចង់ធ្វើឲ្យវាដំណើរការទើបពេលខ្លះចំណាយពេលដល់យប់ជ្រៅក៏មាន។
ចំណែក លោក សុខ វណ្ណី និស្សិតសាកលវិទ្យាល័យបៀលប្រាយឲ្យដឹងដែរថា លោកមាន iPad មួយគ្រឿងក្នុងដៃ ហើយពេល Jailbreak iOS 7 រួចមានបញ្ហា។ លោកបន្តថា៖ “ពេលមានបញ្ហាម្ដងៗខ្ញុំតែងតែរកឲ្យគេឯងជួយតាមបណ្ដាញសង្គមហ្វេសបុក និងតាមបណ្ដាគេហទំព័រមួយចំនួនដែលទាក់ទងនឹងបច្ចេកវិទ្យា”។
នៅតាមគេហទំព័រមួយចំនួន និងលើបណ្ដាញសង្គមហ្វេសបុកមានការសរសេរអត្ថបទដោះស្រាយរាល់បញ្ហាដែលកើតឡើង ដោយក្រុមអ្នកជំនាញលើ iDevices យ៉ាងច្រើនដែលពួកគេតែងតែចែករំលែកនិងអាចដោះស្រាយនូវបញ្ហាដែលបានជួប។
វណ្ណី បានបញ្ជាក់ថា រាល់ពេលមានបញ្ហា គេតែងតែសាកសួរមិត្តភ័ក្តិនៅតាមបបណ្តាញសង្គមហ្វេសបុកដើម្បីបានដំណោះស្រាយ ហើយព្យាយាមធ្វើដោយខ្លួនឯងដោយមិនចាំបាច់ចំណាយថវិការកគេធ្វើពីខាងក្រៅ។
សម្រាប់កញ្ញា បូរ៉ាវី បុគ្គលិកតាមភោជនីយដ្ឋានមួយកន្លែងបានឲ្យដែរថា កញ្ញាមិនចេះអ្វីទេក្នុងការផ្លាស់ប្តូរឬដំឡើងកម្មវិធីលើ iOS 7 ក្នុងទូរសព្ទរបស់កញ្ញា។ កញ្ញាបន្តថា កញ្ញាតែងតែយកឲ្យគេធ្វើឲ្យតាមបណ្ដាហាងទូរសព្ទនានាដែលគេចេះ Jailbreak និង លេងស្ទីលផ្សេងៗដែលកញ្ញាចូលចិត្ត។
កញ្ញាបន្ថែមថាកញ្ញាចូលចិត្តអ្វីដែលថ្មីហើយចូលចិត្តភាពទាន់សម័យនៅលើនៅលើ iDevices ទោះបីជាត្រូវចំណាយថវិកាក៏មិនជាថ្វីសម្រាប់កញ្ញាដែរ។
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment