Thursday, January 16, 2014

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា បានបន្តអំពាវនាវ ទៅប្រទេស កូរ៉េខាងជើង ឲ្យ បោះបង់ចោលកម្មវិធី នុយក្លេអ៊ែរ បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង កាលពីពេលថ្មីៗនេះ បានអំពាវនាវបញ្ចប់ ភាពជាសត្រូវនឹងគ្នា នៅឧបទ្វីបកូរ៉េ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់លោកស្រី ចេន សាគី អ្នកនាំពាក្យ ក្រសួងការបរទេសអាម៉េរិក នៅក្នុងសន្និសីទសារព័ត៌មាន ខ្លីមួយថា «នយោបាយស្នូលរបស់យើង គឺមិនផ្លាស់ប្តូរនោះទេ»។
រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន មានជប៉ុន និងសាធារណរដ្ឋកូរ៉េ មានបំណងចង់ឲ្យ រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បោះបង់ចោលកម្មវិធី អាវុធនុយក្លេអ៊ែរ និងផ្អាកកម្មវិធីនេះ ដើម្បីបន្តកិច្ចពិភាក្សា ០៦ភាគីភាគី ដែលជាយន្តការមួយជាប់ ទាក់ទងនឹងប្រទេស រុស្ស៊ី និងចិន។
លោកស្រី សាគី បន្តថា «យើងនឹងបន្តឲ្យប្រទេស កូរ៉េខាងជើង ប្តេជ្ញាចិត្តក្នុងការធ្វើរបៀបនេះ និងត្រូវធ្វើតាម កាតព្វកិច្ច ជាអន្តរជាតិរបស់ខ្លួន ហើយវាជាការពិតណាស់ ដូចដែលអ្នកបានដឹង រួចទៅហើយថា យើងមិន ទទួល ស្គាល់កូរ៉េខាងជើង ជារដ្ឋមានអាវុធនុយក្លេអ៊ែរ នោះទេ។ ប៉ុន្តែសម្រាប់ច្រកចេញនោះ កូរ៉េខាងជើង នៅតែមិនទាន់ បោះជំហានវិជ្ជមានណាមួយ ដែលអាចផ្លាស់ប្តូរទស្សនៈ របស់សហគមន៍អន្តរជាតិ ទៅលើបញ្ហានេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា គណៈកម្មការការពារជាតិ របស់កូរ៉េខាងជើង បានអំពាវនាវឲ្យ បញ្ឈប់ ការរិះគន់ដោយពាក្យសម្តី និងការឈ្លានពានដោយយោធា រវាងរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង និង រដ្ឋាភិបាល ទីក្រុង សេអ៊ូល និងបានជំរុញឲ្យមានការ ចាត់វិធានការជាក់ស្តែង ដើម្បីការពារគ្រោះមហន្តរាយ នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។
ចំណែកក្រសួងការពារជាតិកូរ៉េខាងត្បូងវិញ នៅថ្ងៃដដែលនោះ បានឲ្យដឹងផងដែរថា សមយុទ្ធយោធាប្រចាំឆ្នាំ រវាង កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក នៅចុងខែកុម្ភៈ ខាងមុខនេះ នឹងបន្តជាធម្មតា ដោយមិនបានអើពើរ នឹង ការទាមទារឲ្យលុបចោល សមយុទ្ធរបស់កូរ៉េខាងជើងនោះទេ ៕

ប្រភពពីhttp://www.dap-news.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,