Thursday, January 23, 2014

ភ្នំពេញ៖ លោក ហ្វីលីព ខាលវើត ឯកអគ្គរាជទូតកាណាដា ទទួលបន្ទុកប្រទេសកម្ពុជា ដែលមានស្ថានឯកអគ្គរាជទូត នៅក្នុងប្រទេសថៃ បានថ្លែង ជំរុញលើកទឹកចិត្ត ឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បន្តការចរចាពិភាក្សាគ្នាទៀត ដើម្បីរកដំណោះស្រាយ ក្រោយការ បោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមកនេះ។ ការថ្លែងរបស់លោក បែបនេះ នៅក្នុងឱកាសជួបសម្តែងការគួរសម ជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នាទីស្តីការក្រសួង។
លោកហ្វីលីព ខាលវើត បានថ្លែងថា  “ខ្ញុំសង្ឃឹមថា កម្ពុជានឹងស្វែងរកនូវការស្រស់ស្រួលគ្នា ជាពិសេសការចរចា ដោយ សន្តិវិធី ដើម្បីធ្វើយ៉ាងណាឲ្យ ខាងគណបក្សសង្រ្គោះជាតិ ចូលរួមនៅក្នុងដំណើរការសភា ហើយការចូលរួមនេះ នឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា”។
ព្រមជាមួយគ្នានេះដែរ កាណាដា នឹងបន្តផ្តល់ជំនួយដល់កម្ពុជាបន្ថែមទៀតនាពេលខាងមុខ ដើម្បីជួយកម្ពុជាក្នុងការកសាង សមត្ថភាព នគរបាល នៅក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងការងារឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការជួញដូរមនុស្ស និងអំពើភារវកម្មជាដើម។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយលោករំពឹងថា កាណាដា នៅតែបន្ត ជួយកម្ពុជាលើផ្នែកនេះបន្តទៀត៕

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,