Thursday, January 16, 2014

ភ្នំពេញៈ បុរម្នាក់ ខណៈតខ្សែភ្លើង ចេញពីផ្ទះជួល របស់ខ្លួន ទៅឆក់ត្រី នៅក្នុងប្រឡាយជិតផ្ទះ នៅពេលល្ងាច តែមិនទាន់បានឆក់ ស្រួលបួលផង ក៏ត្រូវឆក់ខ្លួនឯង ស្លាប់តែម្តង ។
ហេតុការណ៏នេះ កើតឡើងកាលពី វេលាម៉ោង៦ និង៤៥នាទី ល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ក្នុងប្រឡាយ ទឹកនៅជិតផ្ទះក្នុង ភូមិថ្មីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បុរស រងគ្រោះឈ្មោះថា បញ្ញា  ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាអ្នកដើរើស អេតចាយស្នាក់នៅ ជ្ទះជួល ក្នុងភូមិកើតហេតុខាងលើ មានប្រពន្ធឈ្មោះឈឿន ភាលា អាយុ២០ឆ្នាំ និងមានកូនម្នាក់ ទើបតែអាយុ ៣ឆ្នាំ។
តាមប្រភពពីអ្នកភូមិ ដែលរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះវិល ត្រឡប់មកពីដើរើសអេតចាយវិញ ដោយគ្មានប្រាក់ទិញ ម្ហូបគ៏បានទៅតខ្សែភ្លើង ចេញពីក្នុងផ្ទះ ឆក់ត្រី នៅក្នុងប្រឡាយឲ្យ ប្រពន្ធធ្វើម្ហូបគ្រាន់ តែឆក់បានបន្តិច ក៏ត្រូវឆក់ខ្លួនឯង ប្រកាច់ផ្កាប់មុខ ចូលទៅក្នុងទឹក ពេលនោះប្រជាពលរដ្ឋ បាននាំគ្នាទៅលើកជនរងគ្រោះ មកកប់ដី ដើម្បីជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះ បាន ស្លាប់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះទៅដល់ធ្វើការ ពិនិត្យសពធ្វើ កំណត់ហេតុ ហើយប្រគល់សព ទៅឲ្យសាច់ញ្ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,