Monday, January 20, 2014

ស្រប​ពេល​ដែល​ក្រុម​បិសាច​ក្រហម​ Manchester United ហាក់​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ Juan Mata ក្រុម​តោ​ខៀវ​ Chelsea បំភ្លឺ​ភ្លើង​ខៀវ​ថា​សមាជិក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​២៥​ឆ្នាំ​អាច​ផ្លាស់​ទៅ Old Trafford បាន​ប្រសិន​បើ Man Utd ព្រម​ចំណាយ​៤០​លាន​ផោន​ (៦៥,៧​លាន​ដុល្លារ​អាមេរិក)​ សម្រាប់​តម្លៃ​ខ្លួន។
បច្ចុប្បន្ន Mata មិន​សូវ​សប្បាយ​ចិត្ត​នៅ Stamford Bridge ទេ​ព្រោះ​ជយលាភី​កីឡាករ​ល្អ​ជាង​គេ​របស់​ក្លិប​ Chelsea (Chelsea Player of the Year) ​ប្រចាំ​រដូវ​កាល​២០១១-១២​និង​២០១២-១៣​រូប​នេះ​មិន​សូវ​បាន​ចូល​លេង​ឡើយ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Jose Mourinho ​ពោល​គឺ​ភាគ​ច្រើន​អង្គុយ​នៅ​កៅអី​កីឡាករ​បម្រុង ព្រោះ Oscar គឺ​ជា​កីឡាករ​លេខ​១០​​(លេខ​១០​ត្រង់​នេះ​សំដៅ​លើ​កីឡាករ​ដែល​លេង​នៅ​ពី​ក្រោយ​ខ្សែ​ប្រយុទ្ធ​កណ្ដាល)សំណព្វចិត្ត​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ហើយ Willian និង Hazard សុទ្ធ​តែ​ល្អ​ៗ​ទាំង​អស់។

ប៉ុន្តែ​ការ​ចរចា​គ្នា​ហាក់​ស្មុគស្មាញ​ពី​ព្រោះ​លោក Mourinho ​នៅ​តែ​ចង​ចិត្ត​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ Wayne Rooney នៅ​ឡើយ​ដែរ ខណៈ​លោក David Moyes បញ្ជាក់​ហើយ​ថា​នឹង​មិន​លក់​ជា​ដាច់​ខាត ​ហើយ​ម្យ៉ាង​ទៀត​តម្លៃ​ខ្លួន​ដែល​ Chelsea ​ទារ​គឺ​ថ្លៃ​ពេក។ យ៉ាង​ណា​ក្ដី លោក Mourinho ធ្លាប់​និយាយ​ថ្មី​ៗ​នេះ​ថា​ទ្វារ​បើក​ចំហ​ប្រសិន​បើ Mata ចង់​ចេញ។
Mata ផ្ទេរ​ពី​ក្លិប​ Valencia មក​កាន់​ Chelsea ​កាល​ពី​ថ្ងៃ​ទី​២១​សីហា​ឆ្នាំ​២០១១​ក្នុង​តម្លៃ​២៣,៥​លាន​ផោន​និង​ចុះ​កិច្ចសន្យា​រយៈ​ពេល​៥​ឆ្នាំ៕

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,