Tuesday, January 21, 2014

ភ្នំពេញ៖ យោងតាមគេហទំព័រ បស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា មានមនុស្សស្លាប់ចំនួន ០៦ នាក់ រងរបួសធ្ងន់ស្រាល ២៤នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ ។
ប្រភពខាងលើបន្តថា មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១៦លើក (យប់ ០៨លើក), មានមនុស្សស្លាប់ ០៦នាក់ (ស្រី០១នាក់) និងមានមនុស្ស របួសធ្ងន់ ១១នាក់(ស្រី០៣នាក់) និង របួសស្រាល ១៣នាក់ (ប្រុស) ។
គេហទំព័របន្ថែមថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើក បានបង្កឲ្យខូចខាតយានយន្តសរុប ២៣គ្រឿង ក្នុងនោះម៉ូតូ ១៣គ្រឿង , រថយន្តធុនតូច ០៨គ្រឿង,រថយន្តធុនធំ ០១គ្រឿង យានផ្សេងៗ ០១គ្រឿង និងថ្មើរជើង ០១នាក់ ។
ប្រភពខាងដដែលបន្តទៀតថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៧លើក, មិនប្រកាន់ស្ដាំ ០១លើក,ប្រជែងគ្រោះថ្នាក់ ០២លើក, បត់គ្រោះថ្នាក់ ០១លើក, ស្រវឹង ០៤លើក,និងកត្តាយានយន្ត ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ២១នាក់ (យប់ ០៥ នាក់) ។
គួរបញ្ជាក់ថា រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣នេះ សរុបចំនួន ១២៥គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ៤៧គ្រឿង, រថយន្តដឹកទំនិញធុនតូច ២៧គ្រឿង, រថយន្តដឹកទំនិញធុនធំ ៥១គ្រឿង ។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យ រួចនៅស្នងការដ្ឋាននគរបាលខេត្ត ៧៤គ្រឿង និងនៅ នាយកដ្ឋានសណ្ដាប់ធ្នាប់ ៥១គ្រឿង ៕

ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,