Theo Walcott ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវខកខានមិនបានចូលរួមលេង World Cup បន្ទាប់ពីត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់ ៦ ខែ ដោយសាររបួសជង្គង់។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះ របួសក្នុងអំឡុងពេលក្រុមកាំភ្លើងធំ Arsenal ប៉ះក្រុមខ្នាយមាស Tottenham Hotspur កាលពីយប់ថ្ងៃសៅរ៍ ដោយលត់និងទម្លាក់ Spurs ២-០ ក្នុងក្របខ័ណ្ឌ FA Cup ជុំទី៣។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបកាំភ្លើងធំបានឲ្យដឹងថា “Walcott មានរបួសជង្គង់ខាងឆ្វេង ហើយនឹងត្រូវវះកាត់ក្នុងខាងមុខនេះ ដោយត្រូវសម្រាកយ៉ាងហោចណាស់ក៏ ៦ ខែដែរ ដូច្នេះនឹងត្រូវខកខានលេងក្នុងរដូវកាលនេះ និង World Cup”។
World Cup នឹងចាប់ផ្ដើមនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ដោយជំនួបដំបូងក្រុមតោកំណាចអង់គ្លេសត្រូវប៉ះក្រុមអ៊ីតាលីនៅថ្ងៃទី១៤ ខែមិថុនា។
World Cup នឹងចាប់ផ្ដើមនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ដោយជំនួបដំបូងក្រុមតោកំណាចអង់គ្លេសត្រូវប៉ះក្រុមអ៊ីតាលីនៅថ្ងៃទី១៤ ខែមិថុនា។
Walcott បានបង្ហាញខ្លួន ៣៦ លើកឲ្យក្រុមតោកំណាច ដោយរកបាន ៥ គ្រាប់ ក្នុងនោះអង់គ្លេសឈ្នះ២៧ ប្រកួត ស្មើ៧ ប្រកួត និងចាញ់ ២ ប្រកួត។ Walcott បានបង្ហាញខ្លួនលក្ខណៈដំបូងឲ្យក្រុមតោកំណាច ដែលបានចូលលេងជំនួសរៀមច្បងខ្លួនគឺ Michael Owenក្នុងការប្រកួតមិត្តភាពជាមួយក្រុមហុងគ្រីកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៦ ដែលធ្វើឲ្យ Walcott ក្លាយជាកីឡាករជម្រើសជាតិវ័យក្មេងជាងគេបំផុតក្នុងវ័យ ១៧ ឆ្នាំ ៧៥ ថ្ងៃ។
របួសរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ ជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមកាំភ្លើងធំ និងឈុតធំរបស់តោកំណាច ខណៈដែលសមាគមបាត់ទាត់ប្រកាសថា នឹងគ្មានចំណាច់ការពិន័យ Walcott ដោយសារការធ្វើកាយវិការឌឺដងដាក់អ្នកគាំទ្ររបស់ក្រុមខ្នាយមាស នៅពេលដែលខ្លួនត្រូវគេសែងចេញពីទីលានកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ៕
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment