បាត់ដំបងៈ សមត្ថកិច្ចនគរបាល ការិយាល័យកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ក្នុងបទល្មើសជាក់ស្តែង ពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់) សម្លុតយកម៉ូតូជនរងគ្រោះ តាមដងផ្លូវ កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបង រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាម ច្បាប់ ។
សមត្ថកិច្ចនគរបាល ការិយាល័យកម្រិតធ្ងន់ម្នាក់ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៤ នៅចំណុច ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានបុរស ២នាក់ បានជិះម៉ូតូ ម៉ាកវីវ៉ា ១គ្រឿង កៀរម៉ូតូក្មេងស្រី២នាក់ផ្តួល ខណៈជនរងគ្រោះ កំពុងជិះម៉ូតូតាមផ្លូវត្រឡប់ទៅផ្ទះវិញ រួច ទះកំផ្លៀងវាយដណ្តើមយកម៉ូតូម៉ាក គ្លិកពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៤ តែត្រូវក្មេងស្រីនោះ បានកាន់ដៃម៉ូតូ ជាប់មិនព្រមឲ្យ ហើយបានស្រែកខ្លាំងៗឲ្យគេជួយ ភ្លាមៗនោះអ្នកជិតខាងឮដូច្នេះ បានចេញមកជួយ ក៏ ចាប់បានចោរម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច និងម្នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់ ។ បន្ទាប់ពីធ្វើសកម្មភាពរួច សមត្ថកិច្ចបាននាំខ្លួន មកការិយាល័យ ជំនាញដើម្បីសាកសួរ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ មានឈ្មោះ នឿន វណ្ណា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង (ចាប់ខ្លួនបាន) និងម្នាក់ទៀត ឈ្មោះ ឡុង ភេទប្រុស អាយុជាង ២០ឆ្នាំ (រត់គេចខ្លួនបាត់)។ ចំណែកជនរងគ្រោះមានទី១ឈ្មោះ ឡាប ស្រីពេជ្រ ភេទស្រី អាយុ ១១ឆ្នាំ ទី២ ឈ្មោះ ឡាប អ៊ីនីន ភេទស្រី អាយុ១០ឆ្នាំ មានទីលំនៅ ភូមិអូរតាគាំ ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូ មានគ្នា២នាក់ ធ្វើសកម្មភាពកៀរបម្រុងសម្លុត (ប្លន់) យកម៉ូតូពីក្មេងរងគ្រោះ ទាំង២នាក់ ពិតប្រាកដមែន តែដោយសារខ្លួនដួលម៉ូតូ ហើយក្មេងរងគ្រោះ បានស្រែកថា ចោរៗ ភា្លមៗនោះ ក៏ត្រូវប្រជាពលរដ្ឋ ចាប់ខ្លួន បានតែម្តង ចំណែកបក្ខពួកម្នាក់បានជិះម៉ូតូ គេចខ្លួនបាត់ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ឯបក្ខពួកដែលរត់គេចខ្លួនបាត់ សមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវ តាមរកចាប់ខ្លួនយក មកផ្តន្ទាទោសតាមច្បាប់ ។ ចំណែកវត្ថុតាងម៉ូតូ១គ្រឿង សមត្ថកិច្ចបានប្រគល់ទៅម្ចាស់ដើមវិញហើយ ៕
ប្រភពពីhttp://www.khmerload.com
0 comments:
Post a Comment